កម្ពុជាបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤
(VOVWORLD) - ប្រទេស និងប្រជាជនកម្ពុជា ទើបតែបានស្វាគមន៍រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ក្នុងបរិយាកាសសប្បាយរីករាយ ផ្សារភ្ជាប់ជាមួយនឹងពិធីប្រពៃណី និងពិធីបុណ្យសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី នៅគ្រប់តំបន់ទូទាំងប្រទេស។
ប្រជាពលរដ្ឋខេត្តកោះកុង (កម្ពុជា) ចូលរួមពិធីស្រោចទឹកសង្ក្រាន្ត ដើម្បីអបអរសាទរឆ្នាំថ្មី (រូបថត៖ AKP/TTXVN) |
ក្នុងសារផ្ញើជូនប្រជាពលរដ្ឋនាថ្ងៃទី ១៧ មេសា) ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានរួមដៃគ្នារៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈងាយស្រួលក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយឲ្យបុណ្យចូលឆ្នំាថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ប្រព្រឹត្តទៅដោយមោទនភាពជាតិ ក្នុងបរិយាកាសសប្បាយរីករាយ ឱឡារិក សន្តិភាព និងធានាសន្តិសុខ សណ្តាប់ធ្នាប់។
នៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍សង្ក្រាន្ត និងកម្មវិធីកម្សាន្តត្រូវបានប្រារព្ធឡើងក្នុងតំបន់ចំនួន ៤ រួមមានរមណីដ្ឋានទេសចរណ៍វិញ្ញាណដ៏ល្បីឈ្មោះវត្តភ្នំ ហៅថា “វត្តភ្នំសង្ក្រាន្ត” រួមនឹងទីតាំង៣ទៀតនៅកណ្តាលរាជធានី។ កម្មវិធីសង្ក្រាននៅតែជាព្រឹត្តិការណ៍លេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ ដោយបានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាពិសេសយុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបរទេស។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ត្រូវបានចាត់ទុកថាជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានវត្តអារាមជាង ៥.១០០ កន្លែង មានចំនួនប្រជាជន៩០% ក្នុងចំណោមប្រជាជនចំនួន ១៧ លាននាក់ ជាអ្នកកាន់ព្រះពុទ្ធសាសនា៕