កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តធានាគ្រប់ការទទួលខុសត្រូវទាំងអស់ក្នុងឆ្នាំប្រធានអាស៊ាន២០២២
(VOVWORLD) - សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជា បាន ផ្តោតសំខាន់លើការពង្រីកនិងបង្កើនកិច្ចសហប្រតិបត្តិការ និងភាព ជាដៃគូលើគ្រប់ទម្រង់ និងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ទំនាក់ ទំនងនយោបាយនិងការវិនិយោគជាមួយប្រទេសនានាដែលមានទំនាក់ទំនងមិត្តភាព ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖ TTXVN) |
នៅថ្ងៃទី១២ ខែកញ្ញា អញ្ជើញថ្លែងនៅពិធីបើកវេទិកាភាពជាដៃគូនិងភាពជាអ្នក ដឹកនាំអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមាន ភាពស្អិតរមួតនិងឆ្លើយតបរហ័ស” ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជា បានផ្តោតសំខាន់លើការពង្រីកនិងបង្កើនកិច្ចសហប្រតិបត្តិការ និងភាព ជាដៃគូលើគ្រប់ទម្រង់ និងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ទំនាក់ ទំនងនយោបាយនិងការវិនិយោគជាមួយប្រទេសនានាដែលមានទំនាក់ទំនងមិត្តភាព ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ជាពិសេសតាមរយៈអង្គការ កិច្ចសន្ទនាដែល មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ កម្ពុជាមានបំណងចង់ឃើញតំបន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលរស់នៅក្នុងសន្តិភាពយូរអង្វែង ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយវិបុលភាព ជាមួយនឹងការគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមក្នុងយន្ត ការពហុភាគីដែលផ្អែកលើការសន្ទនា ហើយរួមគ្នាខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមនានាដោយសន្តិវិធី ភាពបើកចំហ ការយោគយល់គ្នា និងភាពអត់ធ្មត់ ផងដែរ៕