កម្ពុជាបញ្ជូនទាហានចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប
(VOVworld) - នាថ្ងៃទី២៧ មេសា កម្ពុជាបានបញ្ជូនកងទ័ពចំនួន២៣០រូបចូលរួម
កងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បនៅប្រទេសម៉ាលី បំពេញភារកិច្ចកសាង
ព្រលានយន្តហោះនិងរាវរកបំផ្លាញមីន។ក្នុងអំឡុង១០ឆ្នាំកន្លងទៅ កម្ពុជាមាន២៦
លើកបញ្ជូនកងទ័ពចំនួន៣៥៥៧រូបចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប
នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ សាធារណៈរដ្ឋអាហ្វ្រិក កណ្ដាលនិងម៉ាលី។
នាបច្ចុប្បន្ន កងទ័ពកម្ពុជាមួយក្រុមក៏កំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅស៊ីរី
ផងដែរ៕