កម្ពុជាបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតសមាជិកសភាលោក អ៊ុំ សំអាន

កម្ពុជាបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតសមាជិកសភាលោក អ៊ុំ សំអាន - ảnh 1
ជនជាប់ចោទអ៊ុំ សំអាន

(VOVworld) - នាព្រឹកថ្ងៃទី១៧ ឧសភា សាលាឧទ្ធរណ៍បានបើកសវនាការអំពីបណ្ដឹង
សុំនៅខាងក្រៅឃុំរបស់អតីតសមាជិកសភាលោក អ៊ុំ សំអាន នៃគណៈបក្សសង្គ្រោះ
ជាតិ (CNRP)។ក្រោយពីរយៈពេល២ម៉ោងពិភាគ្សាដោយមានការចូលរួមរបស់ជន
ជាប់ចោទនិងមេធាវី សាលាឧទ្ធរណ៍បានសំរេចបដិសេធបណ្ដឹង សុំនៅខាងក្រៅឃុំ
របស់លោកអ៊ុំ សំអាន។អតីតសមាជិកសភាមានសញ្ជាតិ អាមេរិករូបនេះបានរៀបចំ
ជាច្រើនលើកច្រើនសាការឃោសនាដែលបង្កឡើងការ គំនុំគំគួនជាតិ។លោកអ៊ុំ
សំអានក៏បានចលនាយុវជននិងព្រះសង្ឃទៅកាន់តំបន់ ព្រំដែនជាប់ជាមួយវៀត
ណាមហើយមួលបង្កាច់ថារាជរដ្ឋាភិបាលអនុវត្តន៍ការងារ ខ័ណ្ឌសីម៉ា បោះបង្គោល
ព្រំដែនជាមួយវៀតណាមមិនត្រឹមត្រូវតាមការកំណត់ ជា ពិសេសគឺលោកអ៊ុំ សំអាន
បានថ្កោលទោសរាជរដ្ឋាភិបាលពីការប្រើប្រាស់ផែនទីក្លែង ក្លាយដើម្បីអនុវត្តន៍ការ
ងារនេះ។ឈ្មោះ អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននាថ្ងៃទី១០ មេសា នៅខេត្តសៀមរាប
ក្រោយពីរយៈពេល៧ខែរស់នៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ