កម្ពុជាបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត
(VOVWORLD) - យុទ្ធនាការឃោសនារកសំឡេងឆ្នោតរដ្ឋសភាកម្ពុជាអាណត្តិទី៦ដែលបានចាប់ផ្តើមសកម្មភាព ពីថ្ងៃទី៧ខែកក្កដានោះបានបិទនាថ្ងៃទី២៧ខែកក្កដា។ ដល់ថ្ងៃទី២៩ខែកក្កដា អ្នកបោះឆ្នោតកម្ពុជាចំនួន៨,៣លាននាក់នឹងទៅបោះឆ្នោត ជ្រើសតាំងសមាជិកសភាចំនួន ១២៥រូប។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែននៅក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត (រូបថតៈ vov) |
យោងតាមគណៈកម្មការជាតិរៀបចំការការបោះឆ្នោត (NEC) ថា មនុស្សជាង៣ម៉ឺននាក់ ដែលគាំទ្រគណបក្សចំនួន៧ក្នុងចំណោមគណបក្សទាំង២០ បានធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលឆ្លងកាត់ លើវិថីធំៗទូទាំងរាជធានីភ្នំពេញ។
ក្នុងដំណើរការអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកាន់អំណាច (CPP) បានអនុវត្តន៍យុទ្ធនាការនេះដោយទ្រង់ទ្រាយធំបំផុត។ ពោលគឺក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ CPP ធ្វើការប្រមូលផ្តុំបានមនុស្សចំនួន៦មឺននាក់គាំទ្រនិងចូលរួមការដង្ហែក្បួននៅរាជធានីភ្នំពេញនោះ គឺក្នុងថ្ងៃ បិទយុទ្ធនាការ មានមនុស្សចូលរួមឡើងដល់២៥ម៉ឺននាក់ផងដែរ។ ជាពិសេស ទាំងក្នុងថ្ងៃបើកនិងថ្ងៃបិទ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានដឹកនាំនិងចូលរួមផ្ទាល់ជាមួយអ្នកបោះឆ្នោតគាំទ្រ CPP ផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធីមិទ្ទីងបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេច ហ៊ុនសែន បានអំពាវនាវឲ្យអ្នកបោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា CPP ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍ។ លោកបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចផ្ទាល់បានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា។ CPP ជាគណបក្សតែមួយគត់ដែលអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅ ខេត្ត ក្រុងទាំង២៥ទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលគណបក្សមួយចំនួនត្រឹមតែអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមមូលដ្ឋានដែលមានបេក្ខជនរបស់ខ្លួនឈរឈ្មោះតែប៉ុណ្ណោះ៕