កម្ពុជាបានគ្រប់គ្រងការផ្ទុះជំងឺផ្ដាសាយបក្សីបានហើយ
(VOVWORLD) - លោកស្រី ឱ វណ្ណឌីន ក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ត្រឹមតែរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សីពីរករណីប៉ុណ្ណោះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន សំណេះសំណាលជាមួយគ្រូពេទ្យនិងប្រជាពលរដ្ឋ។ (រូបភាព៖ ក្រសួងសុខាភិបាលកម្ពុជា) |
កាលពីថ្ងៃទី ២៧ កុម្ភៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការរាតត្បាតជំងឺផ្តាសាយបក្សី (A/H5N1) នៅខេត្តព្រៃវែង បានស្ថិតនៅក្រោមការគ្រប់គ្រងហើយ ដោយមិនរកឃើញករណីឆ្លងនៅខាងក្រៅនោះទេ។ លោកស្រី ឱ វណ្ណឌីន ក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ត្រឹមតែរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សីពីរករណីប៉ុណ្ណោះ។ ឪពុករបស់កុមារីដែលបានស្លាប់ដោយសារការឆ្លងមេរោគផ្ដាសាយបក្សី H5N1 កាលពីសប្តាហ៍មុន ត្រូវបានធ្វើតេស្តឡើងវិញ ហើយមានលទ្ធផលអវិជ្ជមានកាលពីព្រឹកម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះនៅតែស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដាននិងព្យាបាលបន្តទៀត។
គួរជម្រាបបន្ថែមទៀតថា ចាប់តាំងពីការផ្ទុះលើកដំបូងនៃជំងឺផ្តាសាយបក្សីនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០០៥ មក ក្រសួងសុខាភិបាលនៃប្រទេសនេះបានកត់ត្រាករណីឆ្លងមេរោគផ្ដាសាយបក្សី H5N1 ចំនួន ៥៨ ករណី ហើយមានតែមនុស្ស ១៩ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕