កម្ពុជាបានដោះលែងមេដឹកនាំគណបក្សប្រឆាំងឲ្យមានសេរីភាព
(VOVWORLD) -នាព្រឹកថ្ងៃទី ១០ កញ្ញា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពពីពន្ធនាគាត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅកាន់គេហដ្ឋានរបស់ខ្លួននៅរាជធានីភ្នំពេញ។
តីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយ លោក កឹម សុខា |
សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសដោយអះអាងថា សាលាដំបូងត្រឹមតែផ្លាស់ប្ដូរវិធានការរារាំងចំពោះរូបលោកពីការចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន ទៅជា ដោះលែងឲ្យនៅក្រៅឃុំ ដើម្បីធ្វើការស៊ើបអង្កេត។
នាថ្ងៃទី ៣០ សីហា សាលាដំបូងរាជធានីភ្នំពេញបានចេញដីការពន្យាពេល ៦ ខែចាប់ឃុំខ្លួនលោក កឹម សុខា ដើម្បីបន្តការស៊ើបអង្កេត កាត់សេចក្ដីបទសន្ទិដ្ឋិភាពដោយសម្ងាត់ជាមួយបរទេសក្នុងរយៈពេលយូរអង្វែង ។ ដីការខាលើត្រូវបានចេញ ក្នុងបរិបទ រាជរដ្ឋាភិបាលថ្មីនៅកម្ពុជារបស់គណប្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយសម្ដេចតេជោហ៊ុនសែន បានសម្រេចការសុក្រិដ្ឋក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលផងដែរ៕