កម្ពុជាបន្តផ្តល់ជំនួយឧបត្ថម្ភដល់សហគមន៍វៀតណាមដែលកំពុងប្រឈមនឹងការលំបាកដោយសារធ្វើចត្តាឡីស័កកូវីដ-១៩បង្ការកូវីដ ១៩

(VOVWORLD) -  ទាំងនេះគឺជាអំណោយពីសម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Dong Thap  ទីរួមស្រុក Tan Chau និងសប្បុរសជនវៀតណាមមួយចំនួនផងដែរ។
កម្ពុជាបន្តផ្តល់ជំនួយឧបត្ថម្ភដល់សហគមន៍វៀតណាមដែលកំពុងប្រឈមនឹងការលំបាកដោយសារធ្វើចត្តាឡីស័កកូវីដ-១៩បង្ការកូវីដ ១៩ - ảnh 1ដឹកមីកញ្ចប់ចែកជូនដល់ប្រជាជនដើមកំណើតវៀតណាមនៅខេត្តកណ្តាល (រូបថត៖ TTXVN)

ក្នុងអំឡុងពេលថ្ងៃទី ១៩ និង ២០ ខែមីនា ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងតំណាងសមាគមខ្មែរ - វៀតណាមនៅកម្ពុជា បានបន្តកម្មភាពផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារជូនដល់ប្រជាជនដើមកំណើតវៀតណាម ដែលកំពុងប្រឈមនឹងការលំបាកដោយសារតែការធ្វើចត្តាឡីស័កសម្រាប់បង្ការជំងឺរាតត្បាតកូវីដ ១៩ ចាប់ពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ នៅខេត្តកណ្តាលនិងខេត្តព្រៃវែង។

នាថ្ងៃទី ២០ ខែមិនា សមាគមខ្មែរ - វៀតណាម ខេត្តកណ្តាលបានទទួលនិងផ្ទេរអំណោយចំនួន ៥០០ កញ្ចប់ រួមមានអង្ករនិងមីកញ្ចប់ ជូនដល់គ្រួសារមានដើមកំណើតវៀតណាមចំនួន ៥០០ គ្រួសារនៅក្នុងស្រុកចំនួន ៥ ដែលកំពុងជួបការលំបាក ហើយស្រុកនីមួយៗ មានអង្ករ ១ តោននិងមី ១០០ ធុង របាំង ៤០០ ផងដែរ។ ទាំងនេះគឺជាអំណោយរបស់សម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Dong Thap  ទីរួមស្រុក Tan Chau និងសប្បុរសជនវៀតណាមមួយចំនួនទៀតផង។

មុននោះនៅថ្ងៃទី ១៩ ខែមីនា សាខាខេត្តព្រៃវែងបានប្រគល់អំណោយសង្គ្រោះ វគ្គទី ២ រួមមាន អង្ករនិងមីកញ្ចប់សម្រាប់គ្រួសារចំនួន ៤០៨ គ្រួ ដែលជាប្រជានមានដើមកំណើត វៀតណាមនិងខ្មែរនៅឃុំព្រះសាយខ។ សាខាសមាគមក៏បានផ្តល់អំណោយចំនួន ១៣៥ កញ្ចប់ ជូនដល់អាជ្ញាធរ សន្តិសុខឃុំនិងស្រុក ដើម្បីចែកជូនដល់ប្រជាជនខ្មែរចំនួន ១៣៥ គ្រួសារ ដែលមានស្ថានភាពលំបាកនិងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ