កម្ពុជាបន្តរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី២២ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញ ករណីឆ្លង Covid-19 ចំនួន៣៥ករណីថ្មី រួមមានករណីឆ្លងក្នុងសហគមន៍ចំនួន៣១ ករណីនិងករណីនាំចូលចំនួន៤ករណី។

កម្ពុជាបន្តរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ - ảnh 1កម្ពុជាបានរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃកន្លងមក។
(រូបថត៖ VOV Phnom Penh)
ក្រោយពីផ្ទុះការឆ្លង Covid-19 ក្នុងសហគមន៍កាលពីថ្ងៃទី២០ កុម្ភៈ មក កម្ពុជា បានឆ្លងកាត់រយៈពេល៣ថ្ងៃជាប់ៗគ្នាហើយ ដែលបន្តរកឃើញករណីឆ្លងថ្មីរាប់សិប ករណីក្នុងមួយថ្ងៃ។ ចំនួនអ្នកជម្ងឺក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នេះបាន ឡើងដល់ ៧៨ នាក់។ ក្រសួងសុខាភិបាលកម្ពុជាបានកំណត់ទីតាំងចំនួន២៣ដែល ជាប់ពាក់ព័ន្ធដល់ព្រឹត្តិការណ៍ផ្ទុះរាលដាលក្នុងសហគមន៍លើកនេះ ព្រមទាំងអំពាវនាវ ឲ្យអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ស្ម័គ្រចិត្តទៅធ្វើតេស្ត Covid-19 ឲ្យបានឆាប់រហ័ស។ នាបច្ចុប្បន្ន តំបន់មួយចំនួននៅរាជធានីភ្នំពេញបន្តត្រូវបានបិទជាបណ្ដោះអាសន្ន។ កម្ពុជាក៏បានសម្រេចចិត្តផ្អាកដំណើរការនៃសាលារៀនមួយចំនួន ហើយបន្តបិទ ហាងបារ ឌីស្កូ និងហាងបៀរ ដោយគ្មានកាលកំណត់ផងដែរ។
រហូតមកទល់ពេលនេះ កម្ពុជាបានកត់ត្រាអ្នកជម្ងឺឆ្លង Covid-19 ចំនួន៥៦៨ ករណី ដែលក្នុងនោះអ្នកជម្ងឺបានជាសះស្បើយមាន ៤៧៥ នាក់ និងគ្មានករណីស្លាប់ ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ