កម្ពុជាប្រកាសពង្រាងច្បាប់បោះឆ្នោតថ្មី


កម្ពុជាប្រកាសពង្រាងច្បាប់បោះឆ្នោតថ្មី - ảnh 1
កម្ពុជាប្រកាសពង្រាងច្បាប់បោះឆ្នោតថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ មិនា គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនិង​គណៈបក្សសង្គ្រោះជាតិកម្ពុជា  (CNRP) បានប្រកាសខ្លឹមសារនៃពង្រាងច្បាប់បោះ​ឆ្នោតនិងពង្រាងច្បាប់អំពីការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត 
 (NEC) មុនពេល ឯកសារចំនួន ២ នេះត្រូវបានរដ្ឋសភាអនុម័ត។ ពង្រាងច្បាប់
ចំនួន ២ នេះ ត្រូវបានរៀបចំបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន
និងប្រធានគណៈបក្ស CNRP លោក សម រង្ស៊ី ទទួលបានកិច្ចព្រមព្រៀង នាខែ
កក្តដា ឆ្នាំ ២០១៤។ តាមនោះ បញ្ចប់រយៈពេល ១០ ខែ ធ្វើពហិការរដ្ឋសភានៃ
ភាគីប្រឆាំង។ បណ្ដាពង្រាងច្បាប់ពោលខាងលើគឺសំដៅធានាបណ្ដាការបោះឆ្នោត
ប្រព្រឹត្តទៅប្រកបដោយសេរីភាពនិងយុត្តិធម៌ ព្រមទាំង ទប់ស្កាត់ស្ថានភាពទល់
ច្រក់ក្រោយការបោះឆ្នោតនាពេលខាងមុខ។ តាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់
CNRP បានឲ្យដឹងថា៖ ពង្រាងច្បាប់ថ្មីនឹងបំពេញបន្ថែមការកំណត់ តាមនោះ គណៈបក្សនយោបាយនឹងបាត់អាសនៈក្នុងករណីពហិការរដ្ឋសភាបន្ទាប់ពីការ
បោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ