កម្ពុជាប្រគល់អិដ្ឋធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១៨គ្រោង

កម្ពុជាប្រគល់អិដ្ឋធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១៨គ្រោង - ảnh 1
(រូបថត៖vietnamplus)

(VOVworld) - ពិធីប្រគល់ ទទួលអិដ្ឋធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១៨
គ្រោងដែលពលីជីវិតនៅសមរភូមិកម្ពុជាបានប្រព្រឹត្តទៅនាថ្ងៃទី១៥ កក្កដា នៅខ័ណ្ឌ
គីរីវង្ស ខេត្ត តាកែវ របស់ព្រះរាជាណាចក្រកម្ពុជា។ថ្លែងមតិនៅទីនេះ លោក Ho Viet
 Hiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang និងជាប្រធាន គណៈកម្ម
ការទទួលបន្ទុកការស្វែងរក ធ្វើមាតុភូមិនិវត្តន៍អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម
ខេត្ត An Giang បានឲ្យដឹងថា នាបច្ចុប្បន្នមានអិដ្ឋធាតុរបស់កងស្ម័គ្រចិត្ត និងអ្នក
ជំនាញការវៀតណាមជាង៤ពាន់គ្រោងនៅតែស្ថិតនៅដែនដីកម្ពុជា។ខេត្ត An Giang
 សុំឲ្យខេត្ត តាកែវបន្តជួយឧបត្ថម្ភការងារស្វែងរកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀត
ណាមដែលពលីជីវិតនៅកម្ពុជានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ