កម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ
(VOVWORLD) - ចំថ្ងៃនេះកាលពី៦៨ឆ្នាំមុន របបអាណានិគមនិយមបារាំងត្រូវបង្ខំឲ្យផ្ទេរសិទ្ធិ ធ្វើជាម្ចាស់ប្រទេសជាតិមកប្រជាជនកម្ពុជាវិញ ក្រោយរយៈពេលដ៏វែងមួយនៃការតស៊ូ ដោយមិនចេះនឿយហត់ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា ក្រោមព្រះ រាជបូជនីកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ។
ពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
(រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំកម្ពុជា) |
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរខួបលើក ទី៦៨ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១)។ ពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពខ្ពង់ខ្ពស់បំផុតរបស់ព្រះមហា ក្សត្រ នរោត្តម សីហមុនី។ នៅ ពិធីនេះ ព្រះមហាក្សត្រទ្រង់ បានយាងប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ដើម្បីរំលឹក វិញ្ញាណក្ខ័ន្ធរបស់វីរជនទាំងអស់ដែលបានពលីជីវិតដើម្បីខឿនឯករាជ្យនៃប្រទេស កម្ពុជា។ ចំថ្ងៃនេះកាលពី៦៨ឆ្នាំមុន របបអាណានិគមនិយមបារាំងត្រូវបង្ខំឲ្យផ្ទេរសិទ្ធិ ធ្វើជាម្ចាស់ប្រទេសជាតិមកប្រជាជនកម្ពុជាវិញ ក្រោយរយៈពេលដ៏វែងមួយនៃការតស៊ូ ដោយមិនចេះនឿយហត់ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា ក្រោមព្រះ រាជបូជនីកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ។
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនេះ ក៏បានកត់សម្គាល់ព្រឹត្តិការណ៍ ប្រមូលផ្ដុំមនុស្សយ៉ាងច្រើនជាលើកដំបូង ដែលបានរៀបចំឡើងនៅកម្ពុជា ក្រោយរយៈ ពេលច្រើនខែអនុវត្តន៍វិធានការរឹតត្បិត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ តាមនោះ បញ្ជាក់នូវជោគជ័យរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត បើកប្រទេសឡើងវិញក្នុងស្ថានភាពធម្មតា បែបគន្លងថ្មី ត្រៀមខ្លួនជាស្រេចសម្រាប់ការអភិវឌ្ឍក្រោយជម្ងឺកូវីដ-១៩៕