កម្ពុជាផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(VOVWORLD) - សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានសម្រេចឲ្យមានការផ្អាកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ មេសា ខាងមុខនេះ។ 
កម្ពុជាផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - ảnh 1សម្ដេច ហ៊ុន សែន និងលោកជំទាវអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នៅសៀមរាម (រូបថត៖ VOV)

  នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធដល់បច្ចុប្បន្នភាពនៃជំងឺ Covid-19 នៅកម្ពុជា ដែលបានរៀបចំឡើងនាថ្ងៃទី៧ មេសា សម្ដេច ហ៊ុន សែនបានសង្កត់ធ្ងន់ថា ការសម្រេចនេះគឺសំដៅរាំងស្កាត់ការប្រមូលផ្ដុំគ្នា ហើយកាត់បន្ថយការធ្វើដំណើររវាងខេត្ត ក្រុង ឬរមនីយដ្ឋាននានានៅកម្ពុជា ក្នុងរយៈពេលប្រព្រឹត្តទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ សម្ដេចក៏បាន អះអាងសារជាថ្មីម្ដងទៀតថា នឹងមិនបិទផ្សារទំនើប ភោជនីយដ្ឋាន ហាង លក់កាហ្វេនិងរោងចក្រវាយនភ័ណ្ឌនោះឡើយ។

        តាមសម្ដេច ហ៊ុន សែនបានបញ្ជាក់ថា កម្ពុជានឹងត្រៀមបម្រុងម៉ាស់ ចំនួន១០លានម៉ាស់ អាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់និងអាល់កុលសម្លាប់ មេរោគឡើងដល់ទៅ១លានលីត្រ។ ប្រទេសអាស៊ីអាគ្នេយ៍នេះក៏បាន សម្រេចឲ្យមានការផ្អាកការនាំចេញត្រីសំដៅធានាប្រភពផ្គត់ផ្គង់ក្នុងប្រទេសផងដែរ៕        

ប្រតិកម្មទៅវិញ

ផ្សេងៗ