កម្ពុជាមានគោលបំណងចង់រួមជាមួយវៀតណាមពង្រឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ ១៩ នោះ កម្ពុជា និងវៀតណាមចាំចាច់ត្រូវរួមកម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ 

 

កម្ពុជាមានគោលបំណងចង់រួមជាមួយវៀតណាមពង្រឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ពិធីប្រគល់ ទទួលអំណោយពីរដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ (រូបថត៖ កាសែត Nhan Dan )

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh ដែលបានចូលជូបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកក្កដា។

ក្នុងឱកាសនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានារបស់លោកឯកអគ្គរដ្ឋទូតលោក Vu Quang Minh ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន រួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអបអរសាទរចំពោះសមិទ្ធិផល និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណដល់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈងាយស្រួលដល់សហគម៍ធុរកិច្ច និងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ