កម្ពុជាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយវៀតណាម
|
កម្ពុជាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយវៀតណាម |
(VOV)_នេះគឺជាការអះអាងរបស់លោកស្រីម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី
កម្ពុជា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិង
ពង្រីកវប្បធម៌ជនជាតិវៀតណាម ដឹកនាំដោយនាយក Hoang Chuong ដែលកំពុង
បំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ២៨ មេសា។ លោកស្រីម៉ែនសំអន បាន
សង្កត់ធ្ងន់ថា៖ សកម្មភាពសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជានិងវៀតណាម ជា
កាណាល់កិច្ចការបរទេសដើរតួនាទីសំខាន់ ក្នុងទំនាក់ទំនងកិច្ចការបរទេស របស់
រដ្ឋាភិបាលកម្ពុជានិងវៀតណាម។ សកម្មភាពសហប្រិតបត្តិការវប្បធម៌ត្រូវប្រមូល
ផ្តុំជំរុញទំនាក់ទំនងមិត្តភាព រវាងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ ដែលក្នុង
នោះមានវប្បធម៌ជនជាតិភាគតិច ឆ្ពោះទៅគោលដៅសន្ដិភាពនិងអភិវឌ្ឍន៍។ លោកស្រីម៉ែនសំអន បានអះអាងថា៖ រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរត្រូវបន្តរក្សា
និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺបណ្ដាតំបន់មានខ្សែព្រំដែនរួម៕