|
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន |
(VOVworld) - នាថ្ងៃទី២៧ មេសា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈ
រដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន បានអះអាងថា កម្ពុជាមិនមានកិច្ចព្រមព្រៀងថ្មីណា
ជាមួយចិនស្ដីអំពីបញ្ហាសមុទ្រខាងកើតឡើយ។លោកបានអះអាងដូច្នេះ នៅពេល
ឆ្លើយ សម្ភាសន៍អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ
កម្ពុជាស្ដីអំពីការដែលសារព័ត៌មានចិនដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេស
ចិនប្រកាសថា ទទួលបានកិច្ចព្រមព្រៀងជាមួយកម្ពុជា ឡាវនិងប្រ៊ុយណេថា
ប្រទេសទាក់ទិនក្នុងជំលោះសមុទ្រខាងកើតគប្បីដោះស្រាយទ្វេភាគីជាមួយចិន
ជំនួសឲ្យប្លុកអាស៊ានទាំងស្រុងជាមួយចិនក្នុងបញ្ហានេះ។លោកផៃ ស៊ីផានបាន
លើកច្បាស់ថា កម្ពុជាមានគោលបំណងថា ភាគីទាក់ទិននានាអនុវត្តន៍យ៉ាងពេញ
លេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍របស់ភាគីនានានៅ
សមុទ្រខាងកើត (DOC) ព្រមទាំងជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយ
ដោយសន្តិវិធី ហើយប្រទេសអាស៊ានទាំងឡាយនឹងខិតខំប្រឹងប្រែងដើម្បីសំរេច
ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕