កម្ពុជាមិនលើកលែងទោសចំពោះការធ្វើបាតុកម្មមិនស្របច្បាប់
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន (anninhthudo.vn) |
Vovworld-នាថ្ងៃទី៤មិនា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានអះអាងឡើងវិញថា រាជរដ្ឋាភិបាលនៃប្រទេសនេះមិនលើកលែង
ទោសចំពោះការធ្វើបាតុកម្មរឺកូដកម្មមិនស្របច្បាប់ដោយភាគីប្រឆាំងនិងសហជីពគាំទ្រភាគីប្រឆាំងរៀបចំឡើយ។
ថ្លែងមតិនៅវេទិការរដ្ឋាភិបាល-មណ្ឌលឯកជនលើកទី១៧ នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានលើកច្បាស់ថា គណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ប្រឆាំងនិងសហជីពគាំទ្រគណបក្សនេះបានញោះញុងពលករផ្នែកតម្បាញកាត់ដេរ
ដំណើរការបាតុកម្មកូដកម្មមិនស្របច្បាប់ទាមទាបង្កើនប្រាក់បៀវត្សរ៍។ លោកបាន
សង្កត់ធ្ងន់ថា ភាគីប្រឆាំងនិងសហជីពគាំទ្រភាគីនេះបានប្រើប្រាស់កម្មករធ្វើជាទីបង្អែកនយោបាយសំដៅបំផ្លិចបំផ្លាញបរិយាកាសវិនិយោគក៏ដូចជាផលប្រយោជន៍
របស់កម្មករនិងឱកាសការងាររបស់ស្រទាប់ជនវ័យក្មេង។
CNRP និងសហជីពចំនួន៦គាំទ្រគណបក្សនេះបានរៀបចំបាតុកម្មជាច្រើនគិត
តាំងពីការបោះឆ្នោតសកលនាខែកក្កដាឆ្នាំ២០១៣៕
-VOVWORLD