កម្ពុជារៀបចំពិធីកាន់ទុក្ខជាតិអតីតមហាវរ ក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តម សីហ
|
ប្រជាពលរដ្ឋកម្ពុជាគោរពព្រះវិញ្ញាណក្ខន្អតីតព្រះមហាវីរ ក្សត្រ
កម្ពុជាព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ
(រូបថតៈ Internet) |
(TTXVN)-កម្ពុជាសម្រេចរៀបចំពិធីកាន់ទុក្ខជាតិអតីតព្រះមហាវីរ ក្សត្រកម្ពុជាព្រះ
ករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុក្នុងរយៈពេល១សប្តាហ៌ ចាប់ពីថ្ងៃទី
១៧រហូត ដល់ថ្ងៃទី២៣តុលា។ សេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
ដោយនាយករដ្ឋមន្រ្តីហ៊ុនសែន ចុះថ្ងៃទី១៥តុលាឲ្យដឹងថា៖ ក្នុងររយៈពេលកាន់
ទុក្ខជាតិនេះ គ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្តាលទង់ជាតិ ។ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋគ្រប់ៗរូបត្រូវពាក់សញ្ញា
កាន់មរណទុក្ខអតីតព្រះមហាវីរក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះនរោ
ត្តមសីហនុ។ គ្រប់ស្ថានទូត និងស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៅ
បរទេស ត្រូវត្រៀមរៀបចំទីកន្លែង ព្រះឆាយាលក្ខណ៍ នៃព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុនិងសៀវភៅសម្រាប់ចុះមរណ
ទុក្ខ។ សេចក្តីសម្រេចចិត្ត ក៏ឲ្យដឹងថា ព្រះបរមសព នឹងត្រូវតម្កល់ទុកក្នុងរយៈ
ពេល៣ខែនៅព្រះបរមរាជវាំង ដើម្បីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងមិត្តភ័ក្តិ
បរទេសទាំងអស់ អាចចូលមកគោរពព្រះវិញ្ញាណក្ខន្ធបាន៕