កម្ពុជារៀបចំយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិ
(VOVWORLD) -នាថ្ងៃទី៩ វិច្ឆិកា នៅវិមានឯករាជ្យ រាជធានីភ្នំពេញ កម្ពុជា បាន រៀបចំយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាដណ្ដើមបានឯករាជ្យទាំងស្រុងពី អាណានិគមនិយមបារាំង (៩/វិច្ឆិកា/១៩៥៣-៩/វិច្ឆិកា/២០១៧)។
កម្ពុជារៀបចំយ៉ាងមហោឡារិកពិធីរំលឹក
ខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិ |
នាថ្ងៃទី៩ វិច្ឆិកា នៅវិមានឯករាជ្យ រាជធានីភ្នំពេញ កម្ពុជា បាន រៀបចំយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាដណ្ដើមបានឯករាជ្យទាំងស្រុងពី អាណានិគមនិយមបារាំង (៩/វិច្ឆិកា/១៩៥៣-៩/វិច្ឆិកា/២០១៧)។ នោទីនេះព្រះមហាក្សត្រកម្ពុជាជា នរោត្តម សីហមុនី បានអញ្ជើញដាក់កម្រងផ្កា និងបង្កាត់ប្រទីបជ័យជំនះនៅវិមានឯករាជ្យ។
ក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និង ព្រះមហាក្សត្រ នរោត្តម សីហមុនី និងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាទទួលបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ ជីរភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ ទំនាក់ទំនងកិច្ចការបរទេសបានពង្រីកថានៈនិងកិត្យានុភាពរបស់កម្ពុជាបានលើកកំពស់លើឆាកអន្តរជាតិ។ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះកម្ពុជាសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច និងវប្បធម៌ និងសង្គម ដែលត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់។ ដោយមាន អត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ % កម្ពុជាបានក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕