កម្ពុជារៀបចំវេទិកា “រាជរដ្ឋាភិបាល - ផ្នែក​ឯកជន” លើកទី ១៩

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាព របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វេទិកា “រាជរដ្ឋាភិបាល-ផ្នែកឯកជន” លើកទី១៩ បានបង្ហាញពីភាពចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ រួមគ្នាឆ្ពោះទៅរកបំណងប្រាថ្នាទូទៅលើចក្ខុវិស័យកម្ពុជា ដល់ឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់។

កម្ពុជារៀបចំវេទិកា “រាជរដ្ឋាភិបាល - ផ្នែក​ឯកជន” លើកទី ១៩ - ảnh 1សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញថ្លែងនៅក្នុងវេទិកា រាជរដ្ឋាភិបាល - ផ្នែកឯកជន លើកទី ១៩ ឆ្នាំ២០២៣។ រូបថត៖ khmertimeskh.com

វេទិកាលើកនេះត្រូវបានចាត់ទុកជាសម័យប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីបើកទូលាយ ពីព្រោះវិស័យឯកជនជាដៃគូសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នេះក៏ជាវេទិកាសន្ទនាសំដៅដោះស្រាយបញ្ហាប្រឈម ការព្រួយបារម្ភរបស់សហគ្រិននិងវិនិយោគិន រួមចំណែកជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

នៅក្នុងវេទិកានេះ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតនូវការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញការអនុវត្តដំណោះស្រាយកំណែទម្រង់ ក្រោមពាក្យស្លោកថា “ដើម្បីកំណើន ការងារធ្វើ សមធម៌ ប្រសិទ្ធភាព និងចីរភាព” រួមជាមួយវិធីសាស្រ្តទទួលបាន “កម្លាំងចលករនៃប្រព័ន្ធ ជាមួយភាគីពាក់ព័ន្ធ” សំដៅកសាងមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជា នៅឆ្នាំ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ