កម្ពុជារំលឹកខួបអុនស្សាវរីយ៍ទិវាជ័យជំនេះថ្ងៃទី ៧ មករា
|
កម្ពុជារំលឹកខួបអុនស្សាវរីយ៍ទិវាជ័យជំនេះថ្ងៃទី ៧ មករា (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៧ មករា គណៈបក្សប្រជាជនកម្ពុជា (CPP) បានរៀប
ចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៨ ទិវាជ័យជំនេះប្រវត្តិ សាស្ត្រ
(ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ ២០១៧) នៅរាជធានី ភ្នំ ពេញ ដោយ
មានការចូលរួមរបស់មនុស្សចំនួន ១ ហ្មឺននាក់។ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃ
រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសនៃរបបខ្មែរក្រហម។ ថ្លែង
មតិនៅពិធី ប្រធានគណៈបក្ស CPP សម្តេច តេជោ ហ៊ុន សែន បានឲ្យ ដឹងថា៖
ពិធីអបអរសាទរត្រូវបានរៀបចំឡើងដោយឈរលើស្មារតី «រំលឹកនិង អំណរគុណដ៏
ជ្រាលជ្រៅចំពោះបណ្ដាយុទ្ធជនវីរជននិងអ្នកស្នេហាជាតិនៃរណសិរ្សសាមគ្គីជនជាតិ
សង្គ្រោះជាតិកម្ពុជានិងយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានអងអាចក្លាហាន
តស៊ូនិងពលីជីវិតរបស់ខ្លួនក្នុងកិច្ចការផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជន
កម្ពុជារួចផុតពីការប្រល័យពូជសាសន៍របស់ប៉ុលពត។ ប្រធាន CPP សម្តេច តេជោ
ហ៊ុន សែន បានលើកច្បាស់បណ្ដាស្នាដៃលើគ្រប់វិស័យដែលប្រទេសកម្ពុជាទទួលបាន
អស់រយៈពេល ៣៨ ឆ្នាំ ជាពិសេសគឺស្នាដៃ សេដ្ឋកិច្ចដោយមានកំណើនជាមធ្យម
ទទួលបាន ៧,៧% នាប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា៖
CPP បន្តអនុវត្តវប្បធម៌សន្ទនាដែលគណៈបក្សទាំងពីរដែលមានអាសនៈនៅ
រដ្ឋសភាតាមការកំណត់ប្រជាធិបតេយ្យសេរីភាពនិងនិតិរដ្ឋខំប្រឹងប្រែងដោះ
ស្រាយរាល់បញ្ហាដោយសន្តិវិជីនិងសាមគ្គីជាតិព្រមទាំងបង្កើនកិច្ចសហប្រតិ
បត្តិការជាមួយបណ្ដាគណៈបក្សនយោបាយអង្គការសង្គមស៊ីវិលដើម្បីបំរើ
ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕