កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថា ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសព្វថ្ងៃជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា នោះ គឺជាកត្តាគន្លឹះនាំទៅដល់ជ័យជំនះផ្ដួលរលំរបបខ្មែរក្រហម កសាងព្រះ រាជាណាចក្រកម្ពុជាប្រកបដោយសុខសន្តិភាពនិងវិបុលភាព នាបច្ចុប្បន្ន។
ភ្ញៀវទាំងនៅក្នុងនិងក្រៅប្រទេសជាង១ពាន់នាក់បានចូលរួមពិធីរំលឹកខួប (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២ ខែធ្នូ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩)។
អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថា ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសព្វថ្ងៃជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា នោះ គឺជាកត្តាគន្លឹះនាំទៅដល់ជ័យជំនះផ្ដួលរលំរបបខ្មែរក្រហម កសាងព្រះ រាជាណាចក្រកម្ពុជាប្រកបដោយសុខសន្តិភាពនិងវិបុលភាពនាបច្ចុប្បន្ន។ កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅខេត្ត ក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវ បានបង្កើតឡើង ហើយក្លាយទៅជាអង្គការនយោបាយ យោធាមួយដែលប្រមូល ផ្ដុំនូវកម្លាំងចម្រុះរបស់ប្រជាជនកម្ពុជាទាំងមូល។ ឆ្លើយតបនឹងសេចក្ដីអំពាវនាវ របស់រណសិរ្ស ប្រជាជនកម្ពុជាទូទាំងប្រទេសបានសហការជាមួយកម្លាំងប្រដាប់ អាវុធរួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដំណើរការផ្ដួល រលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះដ៏មហិមារនេះបានបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឺតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបើកចេញយុគសម័យថ្មីមួយសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕