កម្ពុជាវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងការអភិវឌ្ឍនៃខេត្តកំពង់ធំ

(VOVWORLD) - នាថ្ងៃទី ១៩ មិនា អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមចូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងពេលដែលបំពេញទស្សនកិច្ចជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh នៅក្រុមហ៊ុនកៅស៊ូវៀតណាមមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅខេត្ត។ 
កម្ពុជាវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងការអភិវឌ្ឍនៃខេត្តកំពង់ធំ  - ảnh 1 កម្ពុជាវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងការអភិវឌ្ឍនៃខេត្តកំពង់ធំ 

(VOVworld) – នាថ្ងៃទី ១៩ មិនា អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានវាយ តំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមចូលក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងពេលដែលបំពេញទស្សនកិច្ចជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh នៅក្រុមហ៊ុន កៅស៊ូវៀតណាមមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅខេត្ត។ អភិបាលខេត្ត សុខ លូ បានឲ្យដឹងថា៖ គិតតាំងពីបង្កើតនាឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ បណ្ដាក្រុមហ៊ុនកៅស៊ូបានសាមគ្គីជាមួយរដ្ឋអំណាចនិងប្រជាជនក្នុងតំបន់ រួម វិភាគទានដល់ថវិការខេត្ត ទាក់ទាញកំលាំងពលករជាច្រើន ធ្វើល្អការងារសុខុ មាលភាពសង្គមដូចជា៖ កសាងសាលារៀន គិលានដ្ឋាន កសាងវត្តបំរើឲ្យជីវភាព សាសនារបស់កម្មករនិងប្រជាជនក្នុងតំបន់។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh បានសង្កត់ធ្ងន់ថា៖ បណ្ដាក្រុមហ៊ុនវិនិយោគចូលក្នុងវិស័យកៅស៊ូ នៅកម្ពុជាបានអនុវត្តល្អនូគោលនយោបាយវិនិយោគនៅឯបរទសរបស់រដ្ឋាភិ បាលវៀតណាម ដែលមិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង បង្កើនចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជាទៀត ផង។ ក្នុងឱកាសនេះដែរ អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងឯកអគ្គរដ្ឋទូត វៀតណាម លោក Vu Quang Minh បានជូនអំណោយសំរាប់គ្រួសារកម្មករគ្រូ បង្រៀននិងសិស្សនៃសាលាមិត្តភាព Ba Ria - កំពង់ធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ