កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តវិជ្ជមានវីរុស Covid-19 លើអ្នកទេសចរនៅលើនាវាខ្នាតធំ Westerdam

(VOVWORLD) - ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា អ្នកទេសចរទាំងអស់នៅលើនាវាខ្នាតធំ Westerdam ត្រូវបានពិនិត្យសុខភាពយ៉ាងល្អិតល្អន មុនពេលដាកចេញពីនាវា។
កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តវិជ្ជមានវីរុស Covid-19 លើអ្នកទេសចរនៅលើនាវាខ្នាតធំ  Westerdam - ảnh 1អ្នកទេសចរនៅលើនាវាខ្នាតធំ Westerdam 

នាយប់ថ្ងៃទី ១៥ ខែកុម្ភៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីធ្វើតេស្តវិជ្ជមានវីរុស Covid-19 លើជនជាតិអាមេរិកកាំងម្នាក់ ក្រោយពីបានចាកចេញពីនាវាខ្នាតធំ Westerdam ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ (កម្ពុជា)។ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា អ្នកទេសចរទាំងអស់នៅលើនាវាខ្នាតធំ Westerdam ត្រូវបានពិនិត្យសុខភាពយ៉ាងល្អិតល្អន មុនពេលដាកចេញពីនាវា។ ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ីនូវភាពវិជ្ជមាន Covid-19 នោះក្រសួងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

យោងតាម Holland America Line បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន Westerdam មានទីស្នាក់ការនៅសហរដ្ឋអាមេរិក នាវាខ្នាតធំនេះ បានចាប់ផ្តើមបោះយុថ្កានៅកំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាក្រុងរយៈពេល ២ ទៅ បីថ្ងៃ ចាប់ពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ។ ក្រោយពីពេលធ្វើការពិនិត្យសុខភាពលើអ្នកទេសចរចំនួន ១៤០០ នាក់ និងក្រុមនាវិកចំនួន ៨០០ នាក់ នោះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាអ្នកទាំងអស់នៅលើនាវានេះ គឺអវិជ្ជមានវីរុស Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ