កម្ពុជាសម្រេចកសាងព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគីរី
(VOVWORLD) - នាថ្ងៃទី៣ មករា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យ ក្រុមហ៊ុន Power China International Group (ចិន) ដំណើរការសិក្សានិង សាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគីរី។
រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យកសាងព្រលានយន្តហោះថ្មីមួយនៅខេត្តមណ្ឌលគីរី ដែលជាខេត្តភូមិភាគឦសានប្រទេសកម្ពុជា និងជាប់ ព្រំដែនជាមួយខេត្ត Gia Lai Dak Lak Dak Nong និង Binh Phuoc របស់ វៀតណាម។
នាថ្ងៃទី៣ មករា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យ ក្រុមហ៊ុន Power China International Group (ចិន) ដំណើរការសិក្សានិង សាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគីរី។ ក្រុមហ៊ុននេះក៏កំពុង អនុវត្តគម្រោងធំៗជាច្រើននៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះមណ្ឌលគីរី ត្រូវបាន សិក្សាតាំងពីឆ្នាំ២០១៩។ តាមផែនការដំបូង គម្រោងនេះនឹងត្រូវបានសាង សង់លើផ្ទៃដី៣០០ហិកតា ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ បានពង្រីកឡើងដល់ ៦០០ហិកតាវិញ។ ព្រលានយន្តហោះថ្មីនេះមានចម្ងាយប្រមាណ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង សែន មនោរម្យ ខេត្តមណ្ឌលគីរី៕