កម្ពុជាសម្រេចពន្យាពេលឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរយៈពេល ៦ ខែទៀត
(VOVWORLD) - នាថ្ងៃទី ៥ មិនា តុលាការដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបន្តឃុំខ្លួនជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងរយៈពេល ៦ ខែទៀត។
កម្ពុជាសម្រេចពន្យាពេលឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរយៈពេល ៦ ខែទៀត |
(VOVworld) – នាថ្ងៃទី ៥ មិនា តុលាការដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបន្តឃុំខ្លួនជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងរយៈពេល ៦ ខែទៀត។ ដីការពោលខាងលើត្រូវបានតុលាការ ដំបូងរាជធានីភ្នំពេញនាំចេញបន្ទាប់ពីបញ្ចប់ការសួរយកចម្លើយលោករូបនេះនៅ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃដដែល។ លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវី ៥ រូប ក៏បានថ្លែងប្រាប់ថា នៅក្នុងសប្តាហ៍នេះ ក្រុមមេធាវីនឹងដាក់ពាក្យធ្វើបណ្តឹងឡើងតុលាការឧទ្ធរណ៍ដើម្បីប្រឆាំងនឹងការសម្រេចនេះ។ ខណៈពេលនោះ ថ្លែងមតិនៅពិធីបើកសម្ពោធសំណង់សាងសងនៅវត្ត មួយនៅជាយរាជធានី ភ្នំពេញនាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែនបាន ប្រកាសថា៖ លោកនឹងមិនស្នើឲ្យព្រះមហាក្សត្រលើកលែងទោសសំរាប់លោក គឹម សុខា ទេ ហើយមិនចរចាជាមួយបណ្ដាថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងដែលត្រូវបានកាត់ទោសព្រហ្មទ័ណ្ឌទេ។ សម្តេច តេជោ ហ៊ុន សែន ក៏បានបដិសេធន៍ការស្នើឲ្យព្រះមហាក្សត្រធ្វើអន្តរាគមន៍លុបចោលសាលក្រមរបស់តុលាការកំពូលតាមនោះហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈពេល ៥ ឆ្នាំចំពោះមជ្ឈដ្ឋានថ្នាក់ដឹកនាំគណបក្សប្រឆាំងដោយសារច្បាប់កម្ពុជាគ្មានការកំណត់នេះទេ។ លោក គឹម សុខា ត្រូវបានចាប់ខ្លួននាថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានឃុំខ្លួនចាប់ពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ៕