កម្ពុជា-ឡាវ-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី

(VOVWORLD) - នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh, លោកនាយករដ្ឋមន្ត្រី Phankham Viphavanh, និងលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ។
កម្ពុជា-ឡាវ-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh ទទួលទានអាហារការងារពេលព្រឹក (រូបថត៖ Duong Giang-TTXVN)

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប លើកទី ៤៥ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះជាជំនួបត្រីភាគីលើកដំបូងរវាងនាយករដ្ឋមន្ត្រីទាំងបីរូប ចាប់តាំងពីជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រង។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយករដ្ឋមន្ត្រី Phankham Viphavanh និងលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ; បង្កើនការតភ្ជាប់ប្រកបដោយប្រសិទ្ធ ភាពនៃសេដ្ឋកិច្ចទាំងបី ដោយចាត់ទុកថា ទាំងនេះជាអាទិភាពយុទ្ធសាស្ត្ររបស់ប្រទេសទាំងបីនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពបន្តរក្សាទំនាក់ទំនងទ្វេភាគី និងត្រីភាគីជាប្រចាំ រួមទាំងការសម្របសម្រួលដើម្បីរៀបចំ កិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១២ (នៅកម្ពុជា) និងពន្លឿនការអនុវត្តផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ច CLV ចំនួនបី រហូតដល់ឆ្នាំ ២០៣០។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែកក្នុងការរក្សា និងពង្រឹងសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ ដែលជាតួនាទីមជ្ឈភាពរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ឡាវ ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អូស្ត្រាលី ដោយអះអាងថា វៀតណាមនឹងគាំទ្ររួមទាំងជួយឡាវក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ