|
កម្ពុជាអបអរសាទរទិវាជ័យជម្នះ ថ្ងៃ៧មករា ខួប ៣៧ ឆ្នាំ |
(VOV)_នាព្រឹកថ្ងៃទី៧ មករា កម្ពុជាបានរៀបចំទិវាជ័យជំនះ ថ្ងៃទី៧ មករា
លើកទី៣៧ឆ្នាំ ដ៏មហោឡារឹក។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេង
ហ៊ុនសែនបានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពស្ម័គ្រ
ចិត្តវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងចំពោះបុព្វហេតុដ៏
ឧត្តុង្គ ឧត្តមនេះ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជាតិឲ្យ
រស់ឡើងវិញ ហើយបានឋិតឋេរ គង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
"រយៈពេល ៣៧ ឆ្នាំកន្លងទៅ ផ្តើមពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជា បាន
សម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។
កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃ
សង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយ
ដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ
ធ្វើឲ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ"។