កម្ពុជាអំពាវនាវឲ្យជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ានតាមគន្លងប្រក្រតីភាពថ្មី
(VOVWORLD) - ដើម្បីដោះស្រាយបញ្ហាទាំងនេះសំដៅនាំ មកនូវផលប្រយោជន៍និងវិបុលភាពសម្រាប់អាស៊ាន កម្ពុជាចាត់ទុកថា អាស៊ានចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖ AFP/VNA) |
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា បាន សង្កត់ធ្ងន់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ានតាមគន្លងប្រក្រតីភាព ថ្មីគឺជាភារកិច្ចចាំបាច់ដើម្បីបង្កើតកម្លាំងដ៏ធំធេង សំដៅប្រែក្លាយអាស៊ានទៅជាតំបន់មួយ ដែលមានភាពធន់ និងភាពប្រកួតប្រជែង។
អញ្ជើញថ្លែងនៅពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧និងកិច្ច ប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងតាមទម្រង់អនឡាញនោះ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែនចាត់ទុកថា ក្រៅពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និង អភិវឌ្ឍយុទ្ធសាស្ត្រសំដៅស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពិភពលោកក៏កំពុង ប្រឈមនឹងបញ្ហារួមជាច្រើនដូចជាការប្រួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាម ពាណិជ្ជកម្មនិងការប្រែប្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះសំដៅនាំ មកនូវផលប្រយោជន៍និងវិបុលភាពសម្រាប់អាស៊ាន កម្ពុជាចាត់ទុកថា អាស៊ានចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។
ក្នុងសុន្ទរកថារបស់ខ្លួនដែរ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែនក៏បាន អំពាវនាវឲ្យអាស៊ានបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ ហើយលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តដែលមានមេត្រីភាព បរិស្ថានផងដែរ៕