កម្មករនៅខេត្ត Tien Giang លើកកម្ពស់គុណភាពពលកម្ម បង្កើតស្នាដៃ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស
(VOVWORLD) - នៅឆ្នាំ ២០២០ បណ្តាញសហជីពគ្រប់ជាន់ថ្នាក់ក្នុងទូទាំងខេត្តបានចុះបញ្ជីសំណង់ និងផលិតផលចំនួន ៧៤ ដែលមានតម្លៃសរុបចំនួន ២៥០ ពាន់លានដុង ដើម្បីចូលរួមប្រឡងប្រណាំងអបអរសាទរមហាសន្និបាតបក្ខភាពគ្រប់ជាន់ថ្នាក់។
ប្រធានសហភាពពលករខេត្ត Tien Giang លោក Truong Van Hien ̣(ឆ្វេង) (រូបថត៖ tiengiang.gov.vn) |
យោងតាមប្រធានសហភាពពលករខេត្ត Tien Giang លោក Truong Van Hien បានឲ្យដឹងថា៖ សមាជិកសមាជិការ សហភាពពលករខេត្តបានចូលរួមយ៉ាងសកម្មចលនាប្រឡងប្រណាំងស្នេហាជាតិ ដែលត្រូវបានសហជីពគ្រប់ជាន់ថ្នាក់បំផុសឡើង ដោយបានចូលរួមវិភាគទានជាសំណង់ ផលិតផលជាច្រើន សំដៅលើកកម្ពស់ ផលិតភាព គុណភាពពលកម្ម និងបង្កើតស្មាដៃ ដើម្បី អបអរសាទរមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ជាលទ្ធផល នៅឆ្នាំ ២០២០ បណ្តាញសហជីពគ្រប់ជាន់ថ្នាក់ក្នុងទូទាំងខេត្តបានចុះបញ្ជីសំណង់ និងផលិតផលចំនួន ៧៤ ដែលមានតម្លៃសរុបចំនួន ២៥០ ពាន់លានដុង ដើម្បីចូលរួមប្រឡងប្រណាំងអបអរសាទរមហាសន្និបាតបក្ខភាពគ្រប់ជាន់ថ្នាក់។ សំណង់ដែលចុះបញ្ជីចំនួន ១០០% បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយត្រូវបានដាក់ឲ្យដំណើរការមុនកាលកំណត់ពី ១០ ថ្ងៃ ទៅ ៣០ ថ្ងៃ ដោយសន្សំពេលវេលាធ្វើពលកម្មចំនួន ៥០០ ថ្ងៃ ដែលស្នើនឹងទឹកប្រាក់ ៤ ពាន់លានដុងផងដែរ៕