កម្មករនិយោជិតមានជំនាញខ្ពស់ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែ ឧសភានៅទីក្រុង ហូជី មិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយកម្មករ និយោជិត ជាង១.០០០ នាក់ ក្នុងនោះរួមមានកម្មករ និយោ ជិតជាង៩០នាក់ដែលមានជំនាញបច្ចេកទេសខ្ពស់។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយកម្មករ និយោជិត (រូបថតៈ chinhphu.vn) |
អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាក្រោមប្រធានបទ “កម្មករមានជំនាញ បច្ចេក ទេសខ្ពស់ ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ” លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេសជាតិមិនត្រឹមតែអាស្រ័យទៅលើទុនប៉ុណ្ណោះទេ ថែមទាំងអាស្រ័យទៅលើទិន្នផលនៃផលិតផលទៀតផង។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្មករ និយោជិតមានជំនាញបច្ចេក ទេសខ្ពស់ ជាធនធាននិងជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn) |
លោកអញ្ជើញមានប្រសាសន៍បន្តថា៖ “វៀតណាមជាប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែ ក៏អាចនិយាយបានថា ចំណុចចាប់ផ្តើមនៅទាបណាស់។ ពោលគឺ សហគ្រាសទទួលបានទិន្នផលទាប កម្លាំងប្រកួតប្រជែងនៃសហគ្រាសនីមួយៗ និងវិស័យសេដ្ឋកិច្ចទាំងស្រុងនៅមានកំហិត ហើយមូលហេតុដំបូងគឺកង្វះកម្មករដែលមានបច្ចេកទេសខ្ពស់ ទាំងគុណភាពនិងបរិមាណផងដែរ។ ហេតុដូច្នេះ ការផ្លាស់ប្តូរថ្មី និងមានការច្នៃប្រឌិត រួមទាំងមានវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ ជាកត្តាសម្រេច សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ តាមនោះ ការអភិវឌ្ឍប្រភពធនធានមនុស្ស ត្រូវបានកំណត់ថា ជាចំណុចលោតផ្លោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មករមានជំនាញបច្ចេកទេសខ្ពស់ ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា តាមរយៈកិច្ចសន្ទនាលើកនេះ កម្មករ និយោជិតទាំងអស់ នឹងចូលរួមមតិយ៉ាងសកម្ម ដើម្បីជួយបក្សនិងរដ្ឋ ក្នុងដំណើរការកសាងនិងសុក្រិដ្ឋគោលនយោបាយអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕