កម្មភិបាល យុទ្ធជននគរបាលប្រជាជនអនុវត្តពាក្យទូន្មានទាំង៦របស់លោកប្រធានហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី១១ខែមិនា ឃុំ Nha Nam ស្រុក Tan Yen ខេត្ត Bac Giang ក្រ សួងនគរបាលវៀតណាមបានរៀបចំពិធីអបអរសាទរអនុស្សវរីយ៍លើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញពាក្យទូន្មានចំនួន៦សម្រាប់ផ្នែកនគរបាលប្រជាជន។ 
កម្មភិបាល យុទ្ធជននគរបាលប្រជាជនអនុវត្តពាក្យទូន្មានទាំង៦របស់លោកប្រធានហូជីមិញ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុង ស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិនិងអន្តរ ជាតិនោះ ការរៀនសូត្រនិងធ្វើតាមពាក្យ ទូន្មានទាំង៦របស់លោកប្រធាន ហូជីមិញសម្រាប់នគរបាលប្រជាជនគឺសំខាន់ណាស់។ កងកម្លាំងនគរ បាលត្រូវហាត់ពត់លត់ដំលើកកម្ពស់សីលធម៌ របៀបរស់នៅ ដើម្បីកសាង ជួរកម្មាភិបាល យុទ្ធជននគរបាលគំរូ សុចរិត មានការទទួលខុសត្រូវ ដើម្បីបក្ស និងដើម្បីប្រជាជនជានិច្ច៖

        “កម្មាភិបាលម្នាក់ៗ យុទ្ធជននគរបាលម្នាក់ៗ ត្រូវមានការយល់ដឹងច្បាស់នូវសារ សំខាន់និងតម្លៃធំធេងនៃចរិយាសម្បត្តិ សីលធម៌របស់ ជននគរបាលបដិវត្តន៍។ ធ្វើជាគំរូ ក្នុងការអនុវត្តតាមពាក្យទូន្មានទាំង ៦របស់លោកប្រធានហូជីមិញសម្រាប់ផ្នែកនគរ បាលប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ