កម្មភាពរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតបក្សប្រជាជន
បដិវត្តន៍ឡាវ (ថ្ងៃទី២២ មិនា ឆ្នាំ១៩៥៥ ថ្ងៃទី២២ មិនា ឆ្នាំ២០១៥) ក្រុមថ្នាក់ ដឹកនាំ
ទីក្រុងហូជីមិញ ដឹកនាំដោយលោក Vo Van Thuong លេខាអចិន្ត្រៃរងគណៈ កម្មាធិ
ការបក្សទីក្រុង បានទៅអបអរសាទរនៅអគ្គស្ថានកុងស៊ុលឡាវប្រចាំនៅ ទីក្រុង
ហូជីមិញ។លោក Vo Van Thuong បានសម្ដែងជំនឿជាក់ថា នាពេលខាងមុខ ទំនាក់
ទំនងរវាងបក្សទាំង២ រដ្ឋទាំង២ ក៏ដូចជារវាងទីក្រុងហូជីមិញជាមួយតំបន់នានា
របស់ឡាវ នឹងត្រូវបានពូនជ្រុំនិងជំរុញខ្លាំងក្នុងវិស័យជាច្រើនដោយឥតឈប់ឈរ។
កម្មភាពរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ - ảnh 1
លោក Vo Van Thuong (ខាងឆ្វេង)និងអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញ
លោក Southideth Phommalat (រូបថត៖qdnd.vn)

មុននោះ នាថ្ងៃទី២០ មិនា ឧត្តមសេនីយឯក Mai Quang Phan អនុប្រធានអគ្គ
ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានទៅអបអរសាទរនៅស្ថានទូត ឡាវប្រចាំនៅទីក្រុងហាណូយ។ឯកអគ្គរដ្ឋទូតឡាវលោក Somphone Sichalenne
បានអះអាងថា បក្ស រដ្ឋ កងទ័ពនិងប្រជាជនឡាវជានិច្ចកាលគោរពទំនាក់ទំនង ពិសេសរវាងឡាវនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ