កម្មវិធី Dien Bien Phu-មហោរីសន្តិភាព
(VOVWORLD) /  
|
កម្មវិធី Dien Bien Phu-មហោរីសន្តិភាព (VTV) |
Vovworld-កម្មវិធីសិល្បៈរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu
ដោយមានឈ្មោះ Dien Bien Phu-មហោរីសន្តិភាព បានប្រព្រឹត្តទៅនាយប់ថ្ងៃទី
២១មេសានៅទីក្រុងហាណូយប្រទេសវៀតណាម។ ជាមួយគោលដៅបង្កើតឡើង
វិញ លើកដម្កើងជ័យជំនះ Dien Bien Phu នេះជាឱកាសទស្សនិកជនបានជួបប្រា
ស្រ័យជាមួយអ្នកដែលបង្កើតឡើងប្រវត្តិសាស្ត្ររបស់វៀតណាមនិងពិភពលោក។
ចំណុចពិសេសនៃកម្មវិធីគឺការសម្ភាសលោក Phillippe Sainteny កូនប្រុសរបស់
អតីតទេសភិបាល Bac Ky សព្វថ្ងៃជាភាគខាងជើងវៀតណាមលោក Lean Sainteny (ជាអ្នកដែលតាងនាមឲ្យរដ្ឋាភិបាលបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនា
ថ្ងៃទី៦មិនាជាមួយលោកប្រធានហូជីមិញ) នោះជាមេម័ររបស់លោកស្រី Raymond
Dien ជានារីដែលបានដេកលើផ្លូវរថភ្លើងនៅទីក្រុង Tours ដើម្បីទប់ស្កាត់រថភ្លើងដឹក
អាវុធទៅកាន់វៀតណាម។ ជាពិសេសក្នុងបណ្ដាកស្សិណសាក្សីរស់របស់ការប្រយុទ្ធ
នៅ Dien Bien Phu មុននេះមានអ្នកដឹកនាំរឿង Daniel Roussel អតីតអ្នកយកព័ត៌មាន
កាសែត L’Humanitte (មនុស្សធម៍) អ្នកដឹកនាំខ្សែរឿងនៃភាពយន្តឯសារល្បីឈ្មោះ
ការប្រយុទ្ធរវាងខ្លានិងដំរី ស្ដីពីជ័យជំនះ Dien Bien Phu។ ចែករំលែកអំពីជ័យជំនះ
Dien Bien Phu លោក Daniel Roussel បានឲ្យដឹងថា៖
“ពិតប្រាកដថា ការប្តេជ្ញារបស់ភាគីទាំងពីរខុសប្លែកពីគ្នា។ម្ខាងប្រយុទ្ធដោយសារត្រឹមតែត្រូវប្រយុទ្ធតែប៉ុណ្ណោះ នោះជាភាគីបារាំងក្នុងពេលនោះម្ខាងជាប្រជាជាតិមួយ បណ្ដាអ្នកក្រោកឈរឡើងតស៊ូដើម្បីរក្សាដំបន់ដីរបស់ខ្លួនដើម្បីរកឡើងវិញឯករាជ្យ
សន្តិភាពសំរាប់ខ្លួន។ប្រការនោះខុសប្លែកពីគ្នាទាំងស្រុងនិងដោយសារការប្តេជ្ញានោះ ប្រជាជាតិវៀតណាមមិនអាចបរាជ័យឡើយ៕”
-VOVWORLD