កម្មវីធី "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"៖ រីកសាយភាយសេចក្ដីស្រឡាញ់ចំពោះសមុទ្រនិងស្មារតីប្រជាជាតិ

(VOVWORLD) - សារដែលបានផ្ញើតាមរយៈកម្មវិធីបានបញ្ជាក់ថា៖ វៀតណាមជាប្រទេស សមុទ្រដោយមានបំណងប្រាថ្នាពីជំនាន់មួយទៅជំនាន់មួយក្នុងការជំនះលើសមុទ្រ រីកចម្រើនពីសមុទ្រ និងរក្សាសន្តិភាពនៅសមុទ្រ បំផុសមោទនភាព និងសេចក្តីស្រឡាញ់ចំពោះសមុទ្រ ឆន្ទៈនិងការប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្រ របស់មាតុភូមិ។ 
កម្មវីធី កម្មវិធីមានការចូលរួមពីនាវាជាច្រើនរបស់កងទ័ពជើងទឹក ប៉ូលីសសមុទ្រ កងទ័ពការពារព្រំដែន និងប្រជានេសាទ... (រូបភាព៖ VOV)

នាយប់ថ្ងៃទី ១២ សីហា នៅកំពង់ផែយោធា Nha Trang ខេត្ត Khanh Hoa វិទ្យុសំឡេង
វៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម - ក្រសួងការពារប្រទេស និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសហការរៀបចំ កម្មវិធីសិល្បៈ "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"។ អញ្ជើញចូលរួមកម្មវិធីមានលោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម; លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម; ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha និងថ្នាក់ដឹកនាំបក្ស រដ្ឋ; ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋានដែលមានសមុទ្រទាំង ២៨។

កម្មវីធី តារាចម្រៀងស្រី Dong Nhi សម្ដែងបទចម្រៀង “វៀតណាមក្នុងខ្ញុំ”។ (រូបថត៖ VOV)

សារដែលបានផ្ញើតាមរយៈកម្មវិធីបានបញ្ជាក់ថា៖ វៀតណាមជាប្រទេសសមុទ្រជាមួយនឹងបំណងប្រាថ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ដោយចង់ជំនះលើសមុទ្រ រីកចម្រើនពីសមុទ្រ និងរក្សាសន្តិភាពនៅសមុទ្រ បំផុសមោទនភាព និងសេចក្តីស្រឡាញ់ចំពោះសមុទ្រ ឆន្ទៈនិងការប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្រ របស់មាតុភូមិ។ កម្មវិធី បានបង្កើតឡើងលំហជួបប្រាស្រ័យនយោបាយ-សិល្បៈដ៏វិសេសវិសាល ដោយគួបផ្សំការជួបប្រាស្រ័យជាមួយភ្ញៀវ សេចក្ដីរាយការណ៍នៅទីតាំងដីជាក់ស្ដែង និងការសម្តែងសិល្បៈគួរឱ្យចាប់អារម្មណ៍។ រឿងរ៉ាវដែលត្រូវបានបង្ហាញក្នុងកម្មវិធី មិនត្រឹមតែទាក់ទងនឹងខេត្ត-ក្រុងជាប់មាត់សមុទ្រទាំង ២៨ ប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការការពារ និងការអភិវឌ្ឍកោះសមុទ្រលើទូទាំងប្រទេស រួមទាំងវិស័យសេដ្ឋកិច្ចសមុទ្រផងដែរ ដូចជា៖ ទេសចរណ៍និងវប្បធម៌។

មុននោះ នារសៀលថ្ងៃទី ១២ សីហា គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានបង្ហាញមុខមូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa ក្នុងគោលបំណងរួមដៃគ្នាកសាងនិងអភិវឌ្ឍន៍ស្រុកកោះ Truong Sa ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅសមុទ្ររបស់ប្រទេសជាតិទាំងមូល ព្រមទាំងជាបន្ទាយដ៏រឹងមាំដើម្បីការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិផងដែរ។ នៅក្នុងពិធីបង្ហាញមុខនេះ បណ្ដាអង្គការ សហគ្រាសនិងអង្គការមហាជនបានរ៉ៃអង្គាសនិងឧបត្ថម្ភថវិកាសរុបជាង ២៦ពាន់លានដុង (ជាង ១លានដុល្លារអាមេរិក) ដល់មូលនិធិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ