កម្មវិធី “ឆ្ពោះទៅកោះសមុទ្រស្រុកកំណើត”
|
កម្មវិធី “ឆ្ពោះទៅកោះសមុទ្រស្រុកកំណើត” (Image: VOV) |
(VOVworld) – នាយប់ថ្ងៃទី ២៣ មិថុនា សមាគមអាជីករវ័យក្មេងទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម) បានរៀបចំកម្មវិធី “ឆ្ពោះទៅកោះសមុទ្រស្រុកកំណើត” សំដៅគាំទ្រកំលាំងប៉ុលីសសមុទ្រនិងអ្នកនេសាទវៀតណាមដែលកំពុងច្បាមជាប់
សមុទ្ររក្សាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុប្រទេសក្នុងរយៈពេល
កន្លងមក។ នេះគឺជាកម្មវិធីក្នុងក្របខ័ណ្ឌ “Da Nang - ទីណាត់ជួបគ្នារដូវក្តៅ ២០១៤
”។ ក៏ក្នុងពិធីនេះ សមាគមអាជីវករវ័យក្មេងទីក្រងុ Da Nang បានប្រគល់អំណោយ
សំរាប់ អ្នកនេសាទត្រីចំនួន ១៥ នាក់ដែលមានស្ថានភាពលំបាក់និងលើកដំកើង
អ្នកយក ព័ត៌មានចំនួន ២៤ រូបដែលបានបំពេញភារកិច្ចនៅតំបន់សមុទ្រ Hoang Sa ក្នុងរយៈពេលកន្លង មក។ ប្រធានសមាគនអាជីវករយុវវ័យទីក្រុង Da Nang លោក
Le Van Hieu បានឲ្យ ដឹងថា៖
“សមាគមអាជីវករយុវវ័យទីក្រុង Da Nang ប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានី
យ៍ខួង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ យើងខ្ញុំអំពាវនាវឲ្យអាជីរករ
រួមចំណែកខាងសំភារៈសំដៅគាំទ្រកំលាំងត្រួតពិនិត្យនេសាទប៉ុលីសសមុទ្រជា
ពិសេសគឺអ្នកនេសាទ។យើងខ្ញុំមានផែនការដម្លើងនាវាសំរាប់អ្នកនេសាទដើម្បី
គេអាចជួលនិងបន្តសកម្មភាព នេសាទការពារអធិបតេយ្យភាពកោះសមុទ្រ
របស់វៀតណាម៕”