កម្មវិធី ជជែកកម្សាន្ត “រដ្ឋាភិបាល និងសហគ្រាសរួមដំណើរឆ្លងកាត់ការលំបាក”

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយច្រកទ្វារព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល បានរៀបចំកម្មវិធីជជែកកម្សាន្តមួយក្រោមប្រធានបទ “រដ្ឋាភិបាលនិងសហគ្រាស៖ រួមដំណើរឆ្លងកាត់ការលំបាក”។
កម្មវិធី ជជែកកម្សាន្ត “រដ្ឋាភិបាល និងសហគ្រាសរួមដំណើរឆ្លងកាត់ការលំបាក” - ảnh 1ភ្ញៀវចូលរួមកម្មវិធីជជែកកម្សាន្ត រួមមាន៖ លោក Ho Thanh Tung អគ្គនាយក CMC Group; លោកស្រី Nguyen Duc Thach Diem អគ្គនាយក Sacombank; ប្រធាន VCCI លោក Pham Tan Cong និងសេដ្ឋវិទូ លោក Tran Dinh Thien។ (រូបថត៖ VGP/Nhat Bac)

នៅក្នុងកម្មវិធីនេះ ប្រតិភូបានចាត់ទុកថា ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងទៅ ជំងឺរាតត្បាតកូវីដ-១៩បានជះឥទ្ធិពលអវិជ្ជមានទៅលើគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ក្នុងនោះមានសកម្មភាពផលិតកម្មអាជីវកម្មរបស់សហគ្រាសផងដែរ។ ប៉ុន្តែ ក្នុងបរិបទដែលជំងឺរាតត្បាតមានការវិវត្តន៍យ៉ាងស្មុគស្មាញនោះ នៅគ្រប់កាលៈទេសៈ គ្រប់ពេលវេលា រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ រួមដំណើរ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាពអាជីវកម្ម តាមរយៈការផ្ទៀងស្ដាប់ និងស្រូបយកមតិយោបល់ សំណើរ និងដាក់ចេញទិសដៅ ការណែនាំភារកិច្ច ម្ចាស់ការដោះស្រាយរាល់ការលំបាក និងឧបសគ្គរបស់អង្គភាពអាជីវកម្ម។

ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមលោក Pham Tan Cong បានអោយដឹងថា ក្នុងអំឡុងពេលដែលជំងឺរាតត្បាត កូវីដ-១៩ កំពុងផ្ទុះឡើង សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ទទួលបានការឆ្លុះបញ្ចាំង និងអនុសាសន៍រាប់រយពីសហគ្រាស និងស្ថានទូតនៃប្រទេសដែលមានសហគ្រាសវិនិយោគ FDI នៅវៀតណាម៖ “ចំពោះសហគ្រាសក្នុងការរួមដំណើរនេះ យើងត្រូវទទួលស្គាល់ថា ទោះបីជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែដោយស្មារតីជនជាតិខ្ពស់ណាស់ ជាពិសេសគឺអត្តសញ្ញាណរបស់សហគ្រិនវៀតណាម ច្នៃប្រឌិតនិងសកម្ម បានរួមដំណើរជាមួយរដ្ឋាភិបាល ចែករំលែកការលំបាក រួមភាគទានធនធានដ៏ធំធេងសម្រាប់សកម្មភាពបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត មូលនិធិវ៉ាក់សាំងរហូតដល់ប្រភពធនធានខាងសម្ភារៈ មនុស្ស រក្សាផលិតកម្ម អាជីវកម្ម ការងារធ្វើសម្រាប់ពលករ និងស្ថិរភាពសង្គម។ ខ្ញុំចាត់ទុកថា ការរួមដំណើរនាពេលថ្មីៗនេះគឺអស្ចារ្យណាស់។”

មតិយោបល់នៅក្នុងសិក្ខាសាលាក៏បានលើកឡើងផងដែរថា ការគ្រប់គ្រងប្រកបដោយភាពបត់បែននិងប្ដូរផ្ដាច់របស់រដ្ឋាភិបាលក្នុងការអនុវត្ត គោលដៅពីរទន្ទឹមគ្នា៖ បង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈការចេញផ្សាយសេចក្តីសម្រេចលេខ ១២៨ ស្តីពីការបន្សាំប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនុវជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព បង្កើតសន្ទុះស្ដារឡើងវិញដើម្បីជួយសហគមន៍ធុរកិច្ច អភិវឌ្ឍន៍ ជំរុញកំណើន អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា កំណើន GDP របស់វៀតណាមក្នងុឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងហួសពីគោលដៅ និងខ្ពស់បំផុតក្នុងតំបន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ