កម្មវិធី "ជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ"

(VOVWORLD) -នាយប់ថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកម្មវិធី លើកសរសើរ និងប្រគល់អាហារូបករណ៍សម្រាប់កូនចៅយុទ្ធជនពិការ យុទ្ធជនជម្ងឺ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ឆ្នើមក្នុងការសិក្សា និងហាត់ពត់លត់ដំខ្លួន ឆ្នាំ ២០១៧។
កម្មវិធី កម្មវិធី "ជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ" 

នាយប់ថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកម្មវិធី លើកសរសើរ និងប្រគល់អាហារូបករណ៍សម្រាប់កូនចៅយុទ្ធជនពិការ យុទ្ធជនជម្ងឺ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ឆ្នើមក្នុងការសិក្សា និងហាត់ពត់លត់ដំខ្លួន ឆ្នាំ ២០១៧។ ដោយប្រធាន "ជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ" កម្មវិធីនេះជាពិធីជួបជុំរបស់កុមារឆ្នើមក្នុងការសិក្សា និងហាត់ពត់លត់ដំខ្លួនក្នុងឆ្នាំសិក្សា ២០១៦ - ២០១៧។ ប្អូនម្នាក់ៗគឺជាគំរូល្អ ជំនះពុះពារលើការលំបាកដើម្បីក្លាយជាកូនល្អ សិស្សពូកែ។ឧត្តមសេនីយ៍ទោ លោក Nguyen Dinh Chienនាយកវិទ្យាស្ថានស្រាវជ្រាវជាតិគីមីពុលពណ៌លឿងទុំ/dioxin ប្រធានគណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា៖

"យើងខ្ញុំរំពឹងថាដោយមានការគាំទ្ររបស់អង្គការ បុគ្គល និងសហគមន៍ទាំងមូល កម្មវិធី " ការតភ្ជាប់រង្វង់ដៃមេត្តាធម៌ ឆ្ពោះទៅអនគត នឹងក្លាយទៅជាសកម្មភាពមានអត្ថន័យជារៀងរាល់ឆ្នាំ ហើយជាប្រភពលើកទឹកចិត្តកូនចៅនៃក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនជម្ងឺ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងជីវភាពរស់នៅ។ ព្រមទាំង បើកចេញនូវដំណើរការចែករំលែកការលំបាក គាំទ្រស្មារតីឧស្សាហ៍រៀនសូត្រ"។

កម្មវិធីនេះក៏ជាការតបស្នងសងគុណចំពោះវីរជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះប្រទេសជាតិ ការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ