កម្មវិធី “ដំណើរដ៏អស្ចារ្យ” ផ្សព្វផ្សាយទេសចរណ៍វៀតណាមទូទាំងអាស៊ី
(VOVWORLD) - ភាគទាំង ១០ នៃកម្មវិធីនេះនឹងនាំទស្សនិកជនចូលរួមជាមួយអ្នកបង្កើតមាតិកា និង ជនល្បីឈ្មោះចំនួន ១៤ នាក់ មកពីប្រទេសអាស៊ីចំនួន ៦ ក្នុងដំណើរស្វែងយល់ពី មុខម្ហូប និង តម្លៃទេសចរណ៍របស់វៀតណាម។
ចាប់ពីថ្ងៃទី ១៥ ខែសីហា កម្មវិធី "ដំណើរដ៏អស្ចារ្យ - Let's Feast Vietnam" នឹង ត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ Netflix នៃតំបន់អាស៊ី។ កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានអ្នកទស្សនាចំនួន ៣០០ លាននាក់នៅលើបណ្តាញសង្គម ពីនោះជួយផ្សព្វ ផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបវៀតណាមទៅកាន់ពិភពលោក។
អ្នកមានឥទ្ធិពល (KOLs) មួយចំនួនចែករំលែកចំណាប់អារម្មណ៍នៅពេលចូលរួមកម្មវិធី។ (រូបថត៖ VOV) |
ក្រៅពីការរួមដំណើរនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុនបណ្តាញអនឡាញ META ភាគទាំង ១០ នៃកម្មវិធីនេះនឹងនាំទស្សនិកជនចូលរួមជាមួយអ្នកបង្កើតមាតិកា និង ជនល្បីឈ្មោះចំនួន ១៤ នាក់ មកពីប្រទេសអាស៊ីចំនួន ៦ ក្នុងដំណើរស្វែងយល់ពី មុខម្ហូប និង តម្លៃទេសចរណ៍របស់វៀតណាម។ ក្នុងកម្មវិធីបង្ហាញការពិតនេះ ក្រៅពីការបំពេញភារកិច្ចដែលបានកំណត់ ក្រុម លេងក៏បង្កើតវីដេអូដើម្បីបង្ហោះនៅលើផ្លាតហ្វមសង្គម ពីនោះផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាម។
កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងនាំទស្សនិក ជនទៅកាន់កន្លែងផ្សេងៗគ្នានៅទីក្រុងហូជីមិញ រដ្ឋធានីហាណូយ ឬទីក្រុង Ha Long នៃខេត្ត Quang Ninh។ លោកស្រី Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា ដោយមានភ្ញៀវដែលជាអ្នកមានឥទ្ធិពល កម្មវិធីនឹងរីកសាយភាយទៅកាន់ភ្ញៀវទេសចរ ជាច្រើនទាំងក្នុងប្រទេស នៅតាមប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក៖ “មានចំណុចពិសេសមួយគឺកម្មវិធីត្រូវបានចាក់ផ្សាយនៅថ្ងៃទី ១៥ ខែសីហា។ នេះជាថ្ងៃដែលគោលនយោបាយបើកចំហរលើវិស័យទេសចរណ៍ និងទិដ្ឋាការរបស់ វៀតណាមចូលជាធរមាន។ នេះពិតជាការអញ្ជើញមួយចំពោះភ្ញៀវទេសចរ សូមមកដល់ប្រទេសវៀតណាម ហើយទទួលបទពិសោធន៍នៅវៀតណាម”។
កម្មវិធី “Let’s Feast Vietnam” នឹងត្រូវបានចាក់ផ្សាយ ២ ភាគជាបន្តបន្ទាប់ជារៀងរាល់យប់ថ្ងៃអង្គារ និងថ្ងៃពុធ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែសីហា។ កម្មវិធី នេះគ្របដណ្តប់លើប្រទេសអាស៊ីទាំងអស់នៅលើផ្លាតហ្វម Netflix ហើយចាក់ផ្សាយ ដោយឥតគិតថ្លៃទាំងស្រុងនៅក្នុងប្រទេសវៀតណាមនៅលើកម្មវិធីកម្សាន្ត Danet។ លើសពីនេះ វីដេអូឃ្លីបខ្លីៗនៃកម្មវិធីនឹងត្រូវចាក់ផ្សាយជាសកលនៅលើបណ្តាញសង្គម របស់ META ដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាមក្នុងដំណាក់កាលក្រោយជំងឺ COVID-១៩ ផងដែរ៕