កម្មវិធី "ដើម្បី​បរិស្ថានបៃតងជាតិឆ្នាំ ២០២៣"៖ រីកសាយភាយ "របៀបរស់នៅបៃតង" ដល់សហគមន៍

(VOVWORLD) - នាថ្ងៃទី ៥ ឧសភា សមាគមការពារធម្មជាតិ និងបរិស្ថានវៀតណាមបានចាប់ផ្តើមកម្មវិធី “ដើម្បីបរិស្ថានបៃតងជាតិឆ្នាំ ២០២៣”។ 
កម្មវិធី សិស្សនៅសាលាបឋមសិក្សា Tan Dinh ស្រុក Hoang Mai ទីក្រុងហាណូយបានចូលរួមក្នុងការប្រលង។ រូបថត៖ ĐT/dangcongsan.vn

កម្មវិធី “ដើម្បីបរិស្ថានបៃតងជាតិឆ្នាំ ២០២៣” បានរៀបចំខ្សែសកម្មភាពជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៥ ខែឧសភា និងបូកសរុបនៅថ្ងៃទី ១៨ - ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ កម្មវិធីនេះ សំដៅអំពាវនាវឲ្យសហគមន៍ចូលរួមការពារសុខភាពនិងបរិស្ថាន លើកទឹកចិត្តរបៀបរស់បៃតង-ស្អាតស្អំ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ សកម្មភាពមួយចំនួនត្រូវបានរៀបចំឡើងដូចជា៖ តាំងបង្ហាញគំរូបៃតងរបស់សិស្ស និងស្តង់ទំនិញឧទ្ទេសនាមផលិតផល សេវាកម្មបៃតងរបស់អង្គភាព និងសហគ្រាស; គូរផ្ទាំងគំនូរដ៏ធំសម្បើម ក្រោមប្រធានបទ៖ “ហាណូយបៃតង - ទីក្រុងដើម្បីសន្តិភាព”... សំដៅឧទ្ទេសនាម និងបំផុសគំនិតដល់សហគមន៍ដើម្បីបរិយាកាសជាតិបៃតងនិងស្អាត។ យោងតាមលោកបណ្ឌិត Tran Van Mieu អនុប្រធានសមាគមការពារធម្មជាតិ និងបរិស្ថានវៀតណាម កម្មវិធីនេះក៏ជាឱកាសល្អសម្រាប់ទីភ្នាក់ងារ និងសហគ្រាសដើម្បីបង្ហាញនូវទស្សនៈ និងការប្តេជ្ញាចំពោះបញ្ហាការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ចំពោះសហគ្រាស ថ្នាក់ដឹកនាំសហគ្រាសមានការទទួលខុសត្រូវជាងមុន អំពីកិច្ចការការពារបរិស្ថានក្នុងសកម្មភាពផលិតកម្មអាជីវកម្ម ដោយរួមចំណែកជាក់ស្ដែងទៅក្នុងកិច្ចការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ