កម្មវិធី “តារាឯករាជ្យ” ឆ្នាំ ២០២១ បានបើកជាផ្លូវការ
(VOVWORLD) - គណៈចាត់តាំងក៏បានប្រគល់អំណោយជាច្រើនជូនអតីតយុទ្ធជនបដិវត្តន៍ និងជនមានគុណបំណាច់ចំពោះបដិវត្តន៍ ដើម្បីតបស្នងសងគុណបុព្វបុរស ដែលបានលះបង់ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីទទួលបានឯករាជ្យសេរីភាព និងសមិទ្ធិផលដូចបច្ចុប្បន្ននេះ។
កម្មវិធី "តារាឯករាជ្យ" ឆ្នាំ ២០២១ |
នាយប់ថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធី "តារាឯករាជ្យ" ឆ្នាំ ២០២១ ក្នុងឱកាសរំលឹកខួបលើកទី ៦៧ ទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ឆ្នាំ ១៩៥៤ - ១០ តុលា ឆ្នាំ ២០២១)។ កម្មវិធី "តារាឯករាជ្យ" មាន ៣ វគ្គ ដោយបានរៀបចំឡើងយ៉ាងល្អិតល្អន់ ហើយបានបង្ហាញពីស្មារតីដ៏អង់អាចក្លាហានការប្តេជ្ញាចិត្តរបស់បក្ស និងប្រជាជន ដើម្បីជម្នះពុះពារលើរាល់ការលំបាក សំដៅស្ថាបនា និងកសាងប្រទេសជាតិឲ្យកាន់តែសម្បូរធូធារ និងខ្លាំងមាំមួន។
ក្នុងឱកាសនេះគណៈចាត់តាំងក៏បានប្រគល់អំណោយជាច្រើនជូនអតីតយុទ្ធជនបដិវត្តន៍ និងជនមានគុណបំណាច់ចំពោះបដិវត្តន៍ ដើម្បីតបស្នងសងគុណបុព្វបុរស ដែលបានលះបង់ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីទទួលបានឯករាជ្យសេរីភាព និងសមិទ្ធិផលដូចបច្ចុប្បន្ននេះ។
មុននេះ នៅថ្ងៃទី ៨ ខែតុលា នៅសាធារណរដ្ឋឆែក សមាគមសិល្បៈនិងវប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែកបានរៀបចំកម្មវិធីសិល្បៈពិសេសមួយដើម្បីអបអរសាទរខួបលើកទី ៦៧ នៃទិវារំដោះរាជធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២១ ផងដែរ៕