កម្មវិធី “ទីពឹងផ្អែកនៃភូមិស្រុក”
(VOVWORLD) - ការចលនានិងពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ត្រូវក្លាយទៅជា ភារកិច្ចដ៏សំខាន់ ជាពិសេសគឺចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅតំបន់ ព្រំដែន។
លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈលេខាវៀតណាម (ខាងឆ្វេង) លើកតម្កើងអ្នកមានកិត្យានុភាពជាគំរូ (រូបថត៖ TTXVN) |
លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈលេខាវៀតណាម បាន សង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងកម្មវិធីក្រោមប្រធានបទ “ទីពឹងផ្អែកនៃភូមិស្រុក” ដែលបានរៀបចំឡើងនាយប់ថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីហាណូយ។
លោក Tran Quoc Vuong បានកោតសរសើរការរួមចំណែកដ៏សម្ងាត់ប៉ុន្តែ ធំធេងណាស់របស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចវៀតណាម។ ជាពិសេសគឺការរួមចំណែកទៅក្នុងការរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ សន្តិសុខព្រំដែនជាតិ និងសណ្ដាប់ធ្នាប់សុវត្ថិភាពតំបន់ព្រំដែន។ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា កិច្ចការពារអធិបតេយ្យភាព សន្តិសុខជាតិ និង សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនជានិច្ចកាលជាភារកិច្ចដ៏ពិសិដ្ឋនិងសំខាន់របស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ក្នុងនោះ កង កម្លាំងដែលដើរតួនាទីជាស្នូលគឺកងកម្លាំងការពារព្រំដែន ដោយឈរលើមូលដ្ឋាន នៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយ សហគមន៍ជនជាតិ ភាគតិច ជាពិសេសគឺ អ្នកមានកិត្យានុភាព។ លោក Tran Quoc Vuong បានស្នើថា៖
“អ្នកមានកិត្យានុភាពគឺជាអ្នកដែលយល់ដឹងយ៉ាងច្បាស់អំពីលក្ខណៈភូមិ សាស្ត្រ ទំនៀមទំលាប់ និងភាសារបស់ជនជាតិភាគតិច។ ពួកគេជាស្ពានតភ្ជាប់ ដ៏រឹងមាំរវាងប្រជាជនជាមួយអាជ្ញាធរតំបន់។ ការចលនានិងពង្រីកតួនាទីរបស់ អ្នកមានកិត្យានុភាពត្រូវក្លាយទៅជាភារកិច្ចដ៏សំខាន់មួយចំពោះកងកម្លាំងប្រដាប់ អាវុធនិងអាជ្ញាធរនៅតាមតំបន់ព្រំដែន”។
កម្មវិធី “ទីពឹងផ្អែកនៃភូមិស្រុក” បានលើកតម្កើងតំណាងចំនួន១៦៣នាក់ ដែលជាអ្នកមានកិត្យានុភាពដ៏ឆ្នើមៗនៃជនជាតិភាគតិចចំនួន៤៥នៅតាមខេត្ត ក្រុងព្រំដែនគោកនិងកោះសមុទ្រ៕