កម្មវិធី “ទិវាជួបជុំគ្នា” រួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់អង្គការយុវជន
(VOVWORLD) - តាមរយៈកម្មវិធី “ទិវាជួបជុំគ្នា” នេះ នឹងប្រមូលផ្ដុំ ចលនាយុវជន យ៉ាងច្រើនកុះករដែលកំពុងធ្វើការ រស់នៅក្នុងមណ្ឌលឧស្សាហកម្ម មណ្ឌល ផលិតកម្ម និងតំបន់ផ្សេងៗទៀត ដែលមិនទាន់មានអង្គការសម្ព័ន្ធយុវជន ដើម្បី ចូលរួមផ្ដួចផ្ដើមគំនិត ផ្ដល់យោបល់ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការធ្វើ ផលិតកម្ម អាជីវកម្ម៕
សំដៅបំផុសកិត្តិយសនិងមោទនភាពរបស់បណ្ដាសមាជិកសម្ព័ន្ធ យុវជន កុម្មុយនិស្តហូជីមិញ ក៏ដូចជាស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ ទិវា បង្កើតសម្ព័ន្ធ យុវជននោះ (ថ្ងៃទី២៦ មិនា ឆ្នាំ១៩៣១ ថ្ងៃទី២៦ មិនា ឆ្នាំ២០១៨) ចាប់ពីថ្ងៃទី១៧ដល់ទី២៦ មិនា ឆ្នាំ២០១៨ មជ្ឈឹមសម្ព័ន្ធ យុវជនបានបំផុសកម្មវិធី “ទិវាជួបជុំគ្នា” ក្រោមប្រធានបទ “យុវជនច្នៃប្រឌិត”។ លេខាមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្ត ហូជីមិញលោក Bui Quang Huy ឲ្យដឹងថា មជ្ឈឹមសម្ព័ន្ធយុវជនមាន គោលបំណងថា តាមរយៈកម្មវិធី “ទិវាជួបជុំគ្នា” នេះ នឹងប្រមូលផ្ដុំ ចលនាយុវជន យ៉ាងច្រើនកុះករដែលកំពុងធ្វើការ រស់នៅក្នុងមណ្ឌលឧស្សាហកម្ម មណ្ឌល ផលិតកម្ម និងតំបន់ផ្សេងៗទៀត ដែលមិនទាន់មានអង្គការសម្ព័ន្ធយុវជន ដើម្បី ចូលរួមផ្ដួចផ្ដើមគំនិត ផ្ដល់យោបល់ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការធ្វើ ផលិតកម្ម អាជីវកម្ម៕