|
កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងងនៅហាណូយ ២០១៧” (http://hanoimoi.com.vn/) |
(VOV)_ ចាប់ពីថ្ងៃទី ៨ ដល់ ៩ មេសា ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ
កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅហាណូយ ២០១៧” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី ២៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមកូរ៉េខាងត្រូង។ កម្មវិធីនេះរួម
មានព្រឹត្តិការណ៍វប្បធម៌វិសេសវិសាលជាច្រើនរបស់ក្រុមតន្ត្រីមកពីកូរ៉េខាងត្បូង និងផ្សព្វ
ផ្សាយអំពីទេសចរណ៍កូរ៉េខាងត្បូង។ រួមជាមួយនេះ កម្មវិធីនេះក៏មានវត្តមានរបស់វប្បធម៌
ប្រពៃណីរបស់វៀតណាម និងសហគ្រាសទេសចរណ៍វៀតណាម ដែលបានសហប្រតិបត្តិការ
ជាមួយកូរ៉េខាងត្បូង។ កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅហាណូយ ២០១៧” ក៏បានដាក់
បង្ហាញបណ្ដាស្តង់ទំនិញផ្សព្វផ្សាយអំពីទេសចរណ៍កូរ៉េខាងត្បូង ឧទ្ទេសនាមអំពីកីឡាអូឡាំ
ពិក Pyeong Chang ២០១៨ ផ្សារណាត់ ពិព័រណ៌វប្បធម៌ Gyeongju ផងដែរ ៕