កម្មវិធី “និទាឃរដូវដ៏កក់ក្តៅនៅតំបន់ការពារព្រំដែន” ស្វាគមន៍បុណ្យតេត

(VOVWORLD) - កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីយប់ ថ្ងៃទី៨ មករា  នៅស្រុក A Luoi ខេត្ត Thua Thien Hue រៀបចំដោយបញ្ជាការដ្ឋានការពារព្រំដែន គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធនារីវៀតណាម សហការជាមួយខេត្ត Thua Thien Hue។
កម្មវិធី “និទាឃរដូវដ៏កក់ក្តៅនៅតំបន់ការពារព្រំដែន” ស្វាគមន៍បុណ្យតេត - ảnh 1សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong ថ្លែងមតិក្នងុពិធីនេះ។ (រូបថត៖ Mai Trang/TTXVN)

ថ្លែងមតិនៅទីនេះ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong បានស្នើ  សាខាគ្រប់ជាន់ថ្នាក់និងអង្គការមហាជន ពីថ្នាក់កណ្តាលដល់មូលដ្ឋាន បន្តការយកចិត្តទុកដាក់ និងសម្របសម្រួលជាមួយកងទ័ពការពារព្រំដែន ដើម្បីរៀបចំឲ្យបានល្អនូវកម្មវិធី “និទាឃរដូវដ៏កក់ក្តៅនៅតំបន់ការពារព្រំដែន”៖ “តម្លៃពិតប្រាកដនៃកម្មវិធីគឺបង្ហាញពីការដឹងគុណរបស់កម្មាភិបាលនិងយុទ្ធជនចំពោះប្រជា ជន។ នេះពិតជាពិធីបុណ្យរបស់ជនរួមជាតិបណ្តាជនជាតិតាមតំបន់ព្រំដែន និងកោះសមុទ្រនានា។ ជាសកម្មភាពវប្បធម៌ដ៏មានអត្ថន័យ បង្កប់ដោយអត្តសញ្ញាណវប្បធម៌ជាតិ នាំមកនូវភាពសប្បាយរីករាយ ដល់ជនរួមជាតិជនជាតិភាគតិចនៅតំបន់ព្រំដែននៅពេលរដូវផ្ការីកមកដល់”។

មុននោះ នារសៀលថ្ងៃម្សិលមិញ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong បានទៅសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់អាជ្ញាធរ ប្រជាជន និងសិស្សានុសិស្សនៃកងកម្លាំងគ្រប់គ្រង និងការពារព្រំដែនវៀតណាម និងឡាវ នៅប៉ុស្តការពារព្រំដែន Hong Van ស្រុក A Luoi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ