កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០

(VOVWORLD) - កម្មវិធីជាប្រចាំឆ្នាំនេះបានក្លាយទៅជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានសហ គមន៍ជនវៀតណាមនៅឯបរទេសទន្ទឹងរង់ចាំនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ។ 
កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០ - ảnh 1គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេសមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN) 

  នាថ្ងៃទី១៨ខែមករា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅ ឯបរទេស នៃក្រសួងការបរទេសវៀតណាមបានសហការជាមួយស្ថាប័ន ពាក់ព័ន្ធនានា រៀបចំកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០។ កម្ម វិធីជាប្រចាំឆ្នាំនេះបានក្លាយទៅជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានសហ គមន៍ជនវៀតណាមនៅឯបរទេសទន្ទឹងរង់ចាំនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ។ លោក ឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអោយដឹងថា៖

        “នេះជាកម្មវិធីដ៏មានអត្ថន័យចំពោះសហគមន៍ជនរួមជាតិដែលរស់នៅឆ្ងាយៗពីមាតុភូមិ។ ឆ្នាំនេះជាឆ្នាំទី១២ជាប់ៗគ្នាហើយ ដែលកម្មវិធី “និទាឃ រដូវនៅស្រុកកំណើត” ត្រូវបានរៀបចំឡើង។ មុនបង្អស់ វាបង្ហាញនូវការយក ចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះសហគមន៍អាណិកជនវៀតណាមនៅឯបរទេស។ ទីពីរ នេះជាឱកាសដើម្បីអោយជនរួមជាតិវិលមកស្រុកកំណើត វិញ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ជួបជុំសុខដុមជាមួយក្រុមគ្រួសារ។ ទីបី នេះជាឱកាសដើម្បីអោយសហគមន៍អាណិកជនវៀតណាមជួបប្រាស្រ័យទាក់ទងគ្នា បង្កើតឡើងទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងសហគមន៍អាណិកជននៅ តាមបណ្ដាប្រទេស។ ជាពិសេសគឺ សហគមន៍អាណិកជនមានឱកាសជួប ប្រាស្រ័យជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំបន់នានារបស់វៀតណាម ដើម្បី សម្ដែងបំណងប្រាថ្នា គំនិតផ្ដួចផ្ដើមរបស់ខ្លួន ក៏ដូចជាស្វែងយល់ពីឱកាស វិនិយោគនៅវៀតណាមផងដែរ”។

        កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០ បានទទួលស្វាគមន៍ អាណិកជនវៀតណាមជាង១ពាន់នាក់មកពីគ្រប់ទិសទីលើទូទាំងពិភព លោកបានវិលត្រឡប់មកប្រទេសវិញដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ