កម្មវិធី “និទាឃរដូវសម្រាប់កុមារ” ទទួលបានទឹកប្រាក់១១៤ពាន់លានដុង ជួយឧបត្ថម្ភដល់កុមារមានស្ថានភាពរស់នៅលំបាក
(VOVWORLD) - អញ្ជើញថ្លែងនៅកម្មវិធី អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា កម្មវិធី “និទាឃរដូវសម្រាប់កុមារ” ជាសកម្ម ភាពប្រចាំឆ្នាំសំដៅលើកតម្កើង បង្ហាញការដឹងគុណចំពោះបណ្ដាអង្គការបុគ្គល និងសមូហភាពដែលបានយកចិត្តទុកដាក់ ចូលរួមនិងគាំទ្រចំពោះ សកម្មភាពរបស់មូលនិធិគាំពារកុមារវៀតណាម។
បណ្ដាអង្គភាពនិងសប្បុរសជនរួមវិភាគទានទឹកប្រាក់សម្រាប់មូលនិធិគាំពារកុមារ (រូបថត៖ TTXVN) |
នាថ្ងៃទី៥ខែមករានៅរដ្ឋធានីហាណូយ មូលនិធិគាំពារកុមារ (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងផ្សាយពាណិជ្ជកម្មសកលលោក (GAIC) និងអង្គភាពទាក់ទិននានា រៀបចំកម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៣ សំដៅនាំមកជូនកុមារក្រីក្រ កុមារមានស្ថានភាពរស់នៅលំបាក នូវអំណោយដ៏មានអត្ថន័យជាក់ស្ដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខនេះ។
អញ្ជើញថ្លែងនៅកម្មវិធី អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា កម្មវិធី “និទាឃរដូវសម្រាប់កុមារ” ជាសកម្មភាពប្រចាំឆ្នាំសំដៅលើកតម្កើង បង្ហាញការដឹងគុណចំពោះបណ្ដាអង្គការបុគ្គល និងសមូហភាពដែលបានយកចិត្តទុកដាក់ ចូលរួមនិងគាំទ្រចំពោះសកម្ម ភាពរបស់មូលនិធិគាំពារកុមារវៀតណាម។ លោកស្រីអនុប្រធានរដ្ឋមានគោលបំណងថា បណ្ដាអង្គភាពនិងបុគ្គលនឹងបន្តរួមជាមួយមូលនិធិរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនថែមទៀត ក្នុងបំណងថែទាំដល់កុមារជាច្រើនថែមទៀត ជាពិសេសគឺកុមារមានស្ថានភាពរស់នៅលំបាក។
នៅកម្មវិធីនេះ មូលនិធិគាំពារកុមារវៀតណាមទទួលបានទឹកប្រាក់ចំនួន១១៤ពាន់លានដុងរបស់បណ្ដាអង្គការ បុគ្គល សហគ្រាស និងសប្បុរសជននៅក្នុងនិងក្រៅប្រទេស៕