កម្មវិធី "និទាឃរដូវសម្រាប់កុមារលើកទី ១៤"
(VOVWORLD) - នាថ្ងៃទី ១០ ខែមករា នៅរោងមហោស្រពល្ខោនហាណូយ ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចាត់តាំងមូលនិធិការពារកុមារវៀតណាមសម្របសម្រួលជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាននៃកាសែតសំណង់(Xay Dung) ដើម្បីរៀបចំកម្មវិធី «និទាឃរដូវសម្រាប់កុមារលើកទី១៤» ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh (រូបថត៖ VNA) |
នៅក្នុងកម្មវិធីនេះ តាមរយៈការសម្តែងសិល្បៈ ទស្សនិកជនបានមើលឃើញកាន់តែច្បាស់លាស់ពីការគាំទ្រនិងការរួមដំណើររបស់មូលនិធិគាំពារកុមារ វៀតណាម និងអ្នកឧបត្ថម្ភក្នុងការគាំទ្រនិងជួយកុមារក្នុងការជម្នះពុះពារលើស្ថានភាពលំបាកជាក់ស្តែង ដើម្បីសំរេចបាននូវក្តីសុបិន្តរបស់ខ្លួន។ អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
«ខ្ញុំមានបំណងចង់ឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការមហាជន គ្រួសារ សាលារៀន និងសង្គម ធានានូវការអនុវត្តសិទ្ធិរបស់កុមារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាពិសេសត្រូវផ្តល់អាទិភាពក្នុងការយកចិត្តទុកដាក់ដល់កុមារនៅក្នុងតំបន់រងគ្រោះទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាកុមារនៅតំបន់ជនជាតិភាគតិច ជាពិសេសជនជាតិភាគតិច និងកុមារដែលមានជំងឺគ្រោះថ្នាក់ និងធ្លាក់ចូលក្នុងស្ថានភាពលំបាកខ្លាំង ដើម្បី ជួយកុមារឱ្យមានស្ថេរភាពក្នុងជីវភាពរស់នៅឆាប់បានវិលត្រឡប់ទៅសាលារៀននិងរួមបញ្ចូលក្នុងជីវភាពរស់នៅបានល្អប្រសើរផងដែរ»៕