កម្មវិធី “ និទាឃរដូវសម្រាប់កុមារ”លើកទី១៣ នៅទីក្រុងហាណូយ

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី“ និទាឃរដូវសម្រាប់កុមារ” លើកទី ១៣ ។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមទាំងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ VTV2 នៃស្ថានីយ៍ទូរទស្សន៍វៀតណាម។

កម្មវិធី“ និទាឃរដូវសម្រាប់កុមារ” គឺជាកម្មវិធីប្រចាំឆ្នាំ ដើម្បីផ្តល់ជូនអំណោយដែលមានអត្ថន័យនិងជាក់ស្តែងដល់កុមារក្រីក្រនិងកុមារដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ កម្មវិធីនេះក៏ថ្លែងអំណរគុណដល់អង្គការ អង្គភាព និងបុគ្គលដែលបានរួមវិភាគទានជាច្រើនក្នុងការជួយឧបត្ថម្ភដល់កុមារដែលមានស្ថានភាពលំបាកពិសេសក្នុងរយៈពេលកន្លងមក។ បន្ទាប់ពីការរៀបចំបាន ១២ លើកហើយ កម្មវិធីនេះបានប្រមូលថវិកាជាង ១.១០០ ពាន់លានដុង ជួយឧបត្ថម្ភដល់កុមារជិត ១ លាននាក់តាមរយៈសកម្មភាពសុខុមាលភាពសង្គមជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ