កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវសុខសន្ត" នៅខេត្ត Phu Yen
(VOVWORLD) - ក្រោយរយៈពេលបំផុសឡើងជិត ១ ខែមក កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវដ៏សុខសន្ត" ឆ្នាំ ២០២២ ទទួលបានការជួយឧបត្ថម្ភជីស្ថាប័ន អង្គភាព និងសហគ្រាសទាំងក្នុង និងក្រៅខេត្ត ដោយមានទឹកប្រាក់ជាង ៥៤៧ លានដុង។
កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវសុខសន្ត" នៅខេត្ត Phu Yen |
នាថ្ងៃទី ១២ មករា នៅទីក្រុង Tuy Hoa សហព័ន្ធពលករខេត្ត Phu Yen បានរៀបចំកម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវដ៏សុខសន្ត"។ ក្រោយរយៈពេលបំផុសឡើងជិត ១ ខែមក កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវដ៏សុខសន្ត" ឆ្នាំ ២០២២ ទទួលបានការជួយឧបត្ថម្ភជីស្ថាប័ន អង្គភាព និងសហគ្រាសទាំងក្នុង និងក្រៅខេត្ត ដោយមានទឹកប្រាក់ជាង ៥៤៧ លានដុង។ ទឹកប្រាក់ទាំងនេះនឹងត្រូវបាន សម្ព័ន្ធពលកម្មខេត្ត Phu Yen ប្រគល់ជូនសមាជិកសហព័ន្ធពលករ និងពលករដែលមានស្ថានភាពលំបាក។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានស្នើឲ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អគ្គសហពន្ធពលករវៀតណាម និងអាជ្ញាធរខេត្ត ក្រុងនានាបន្តធ្វើការកៀរគរប្រភពកម្លាំងឲ្យបានច្រើនថែមទៀត ដើម្បីថែទាំដល់ជីវភាពរស់នៅរបស់ពលករ។ ទន្ទឹមនឹងនេះ កម្លាំងកម្មករ ពលករ និងសហគ្រាស រួមទាំងប្រជាជនទាំងមូលរួមដៃគ្នាជាមួយប្រទេសជាតិទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅរៀនរស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕